Al-MukhtasarAl‑Inshiqaq · 84:1–25

Al-Mukhtasar · Tafsir · in Khmer

الإنشقاق

Al-Inshiqaq

The Sundering · Meccan · 25 ayahs

84:1Page 589

إِذَا ٱلسَّمَآءُ ٱنشَقَّتۡ ١

When the sky has split [open]

នៅពេលដែលមេឃត្រូវបានប្រេះបែក ដោយសារពពួកម៉ាឡើអ៊ីកាត់បានចុះមកអំពីវា។

84:2Page 589

وَأَذِنَتۡ لِرَبِّهَا وَحُقَّتۡ ٢

And has listened [i.e., responded]1 to its Lord and was obligated [to do so]

វា(មេឃ)បានស្តាប់បង្គាប់ និងប្រតិបត្តិតាមម្ចាស់របស់វា ហើយសាកសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។

84:3Page 589

وَإِذَا ٱلۡأَرۡضُ مُدَّتۡ ٣

And when the earth has been extended1

និងនៅពេលដែលផែនដីត្រូវបានអល់ឡោះធ្វើឱ្យវាលាតសន្ធឹង ដូចជាគេសន្ធឹងស្បែក។

84:4Page 589

وَأَلۡقَتۡ مَا فِيهَا وَتَخَلَّتۡ ٤

And has cast out that within it1 and relinquished [it]

ហើយវា(ផែនដី)បានបពោ្ចញនូវកំណប់ និងសាកសពជាច្រើនដែលមាននៅក្នុងវា ហើយធ្វើឲ្យខ្លួនវាទទេស្អាត(អំពីវាដែលមាននៅក្នុងវា)។

84:5Page 589

وَأَذِنَتۡ لِرَبِّهَا وَحُقَّتۡ ٥

And has listened [i.e., responded] to its Lord and was obligated [to do so] –

ហើយវា(ដី)បានស្តាប់បង្គាប់ និងប្រតិបត្តិតាមម្ចាស់របស់វា ហើយសាកសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។

84:6Page 589

يَٰٓأَيُّهَا ٱلۡإِنسَٰنُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدۡحٗا فَمُلَٰقِيهِ ٦

O mankind, indeed you are laboring toward your Lord with [great] exertion1 and will meet it.2

ឱមនុស្សលោក!ពិតប្រាកដណាស់ ពួកអ្នកគឺជាអ្នកដែលសាងទង្វើទាំងឡាយ អាចជាទង្វើល្អ ឬអាចជាទង្វើអាក្រក់ ហើយអ្នកនឹងទទួលបានវាវិញនៅថ្ងៃបរលោក ដើម្បីឲ្យអល់ឡោះជាម្ចាស់តបស្នងទៅតាមអ្វីដែលពួកអ្នកបានសាង។

84:7Page 589

فَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ ٧

Then as for he who is given his record in his right hand,

ដូច្នេះ ចំពោះជនណាដែលត្រូវបានគេប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃខាងស្ដាំនោះ

84:8Page 589

فَسَوۡفَ يُحَاسَبُ حِسَابٗا يَسِيرٗا ٨

He will be judged with an easy account

គេនឹងទទួលបានការកាត់ក្តីពីអល់ឡោះយ៉ាងងាយស្រួលបំផុតដោយគ្រាន់តែបង្ហាញទង្វើរបស់គេ(ដែលគេបានសាង)ប៉ុណ្ណោះ ហើយគេមិនសួរដេញដោលច្រើនឡើយ។

84:9Page 589

وَيَنقَلِبُ إِلَىٰٓ أَهۡلِهِۦ مَسۡرُورٗا ٩

And return to his people in happiness.

ហើយគេនឹងត្រលប់ទៅជួបជុំគ្រួសាររបស់គេវិញដោយភាពសប្បាយរីករាយ។

84:10Page 589

وَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ وَرَآءَ ظَهۡرِهِۦ ١٠

But as for he who is given his record behind his back,

ចំណែកឯជនណាដែលត្រូវបានគេប្រគល់សៀវភៅកត់ត្រាទង្វើរបស់គេដោយដៃខាងឆេ្វងពីក្រោយខ្នងរបស់គេវិញនោះ

84:11Page 589

فَسَوۡفَ يَدۡعُواْ ثُبُورٗا ١١

He will cry out for destruction

ពិតណាស់ គេនឹងស្រែកដង្ហោយថាៈ វិនាសអន្ដរាយហើយខ្ញុំ។

84:12Page 589

وَيَصۡلَىٰ سَعِيرًا ١٢

And [enter to] burn in a Blaze.

ហើយគេនឹងត្រូវចូលក្នុងឋាននរកជើហាន់ណាំ ដោយទទួលរងនូវកម្តៅ(ដ៏សែនក្តៅ)របស់វា។

84:13Page 589

إِنَّهُۥ كَانَ فِيٓ أَهۡلِهِۦ مَسۡرُورًا ١٣

Indeed, he had [once] been among his people in happiness;

ពិតប្រាកដណាស់ កាលនៅក្នុងលោកិយ រូបគេធ្លាប់រស់នៅជាមួយនឹងក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ ទាំងដែលរូបគេស្ថិតក្នុងភាពគ្មានជំនឿ និងការប្រព្រឹត្តល្មើស។

84:14Page 589

إِنَّهُۥ ظَنَّ أَن لَّن يَحُورَ ١٤

Indeed, he had thought he would never return [to Allāh].

ហើយគេគិតស្មានថា រូបគេនឹងមិនត្រូវវិលត្រលប់មកមានជីវិតជាថ្មីម្តងទៀតទេ បន្ទាប់ពីគេបានស្លាប់ហើយនោះ។

84:15Page 589

بَلَىٰٓۚ إِنَّ رَبَّهُۥ كَانَ بِهِۦ بَصِيرٗا ١٥

But yes! Indeed, his Lord was ever, of him, Seeing.

ផ្ទុយទៅវិញគឺមិនដូច្នោះទេ។ ពិតប្រាកដណាស់ រូបគេនឹងត្រូវអល់ឡោះជាម្ចាស់ត្រឡប់ឲ្យមានជីវិតឡើងវិញសារជាថ្មី ដូចដែលទ្រង់បានបង្កើតរូបគេកាលពីដំបូងដូច្នោះដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់គេមហាឃើញបំផុតពីស្ថានភាពរបស់គេដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នដល់គេទៅលើទង្វើដែលគេបានសាង។

84:16Page 589

فَلَآ أُقۡسِمُ بِٱلشَّفَقِ ١٦

So I swear by the twilight glow

អល់ឡោះបានស្បថនឹងពន្លឺពណ៌ក្រហមដែលស្ថិតនៅឯជើងមេឃក្រោយពេលព្រះអាទិត្យបានលិច។

84:17Page 589

وَٱلَّيۡلِ وَمَا وَسَقَ ١٧

And [by] the night and what it envelops

ហើយទ្រង់ស្បថនឹងពេលយប់ និងអ្វីដែលគេប្រមូលផ្តុំក្នុងពេលយប់។

84:18Page 589

وَٱلۡقَمَرِ إِذَا ٱتَّسَقَ ١٨

And [by] the moon when it becomes full

ហើយទ្រង់ស្បថនឹងដួងចន្ទនៅពេលវារះពេញវង់។

84:19Page 589

لَتَرۡكَبُنَّ طَبَقًا عَن طَبَقٖ ١٩

[That] you will surely embark upon [i.e., experience] state after state.1

ជាការពិតណាស់ពួកអ្នក(ឱមនុស្សលោក)នឹងវិវត្តន៍ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត គឺពីទឹកកាមទៅជាដុំឈាម ពីដុំឈាមទៅជាដុំសាច់ បន្ទាប់មក មានជិវិត ហើយបានស្លាប់ ហើយក៏ត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ។

84:20Page 589

فَمَا لَهُمۡ لَا يُؤۡمِنُونَ ٢٠

So what is [the matter] with them [that] they do not believe,

អ្វីទៅដែលធ្វើឲ្យពួកអ្នកប្រឆាំងទាំងនោះមិនព្រមមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក?

84:21Page 589

وَإِذَا قُرِئَ عَلَيۡهِمُ ٱلۡقُرۡءَانُ لَا يَسۡجُدُونَۤ۩ ٢١

And when the Qur’ān is recited to them, they do not prostrate [to Allāh]?

ហើយនៅពេលដែលគេសូត្រគម្ពីរគួរអានឱ្យពួកគេស្តាប់ ពួកគេមិនព្រមស៊ូជោតទៅចំពោះម្ចាស់របស់ពួកគេឡើយ។

84:22Page 589

بَلِ ٱلَّذِينَ كَفَرُواْ يُكَذِّبُونَ ٢٢

But those who have disbelieved deny,

ផ្ទុយទៅវិញ ពួកដែលប្រឆាំង ថែមទាំងបដិសេធនូវអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកទៀតផង។

84:23Page 589

وَٱللَّهُ أَعۡلَمُ بِمَا يُوعُونَ ٢٣

And Allāh is most knowing of what they keep within themselves.

ហើយអល់ឡោះទ្រង់មហាដឹងនូវអ្វីដែលពួកគេលាក់ទុកក្នុងចិត្តរបស់ពួកគេ។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។

84:24Page 589

فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ ٢٤

So give them tidings of a painful punishment,

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ពួកគេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេចុះ។

84:25Page 589

إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونِۭ ٢٥

Except for those who believe and do righteous deeds. For them is a reward uninterrupted.

លើកលែងតែបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយគ្មានថ្ងៃផុតរលត់ឡើយ នោះគឺឋានសួគ៌។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском