Al-MukhtasarAl‑A'la · 87:1–19

Al-Mukhtasar · Tafsir · in Khmer

الأعلى

Al-A'la

The Most High · Meccan · 19 ayahs

87:1Page 591

سَبِّحِ ٱسۡمَ رَبِّكَ ٱلۡأَعۡلَى ١

Exalt the name of your Lord, the Most High,

ចូរអ្នក(ព្យាការីមូហាំម៉ាត់)លើកតម្កើងម្ចាស់របស់អ្នកដែលជាម្ចាស់មហាខ្ពង់ខ្ពស់លើម៉ាខ្លូកទាំងឡាយរបស់ទ្រង់ ដោយសូត្រនាមរបស់ទ្រង់នៅពេលដែលអ្នករំលឹកចំពោះទ្រង់ និងនៅពេលដែលអ្នកលើកតម្កើងទ្រង់ចុះ។

87:2Page 591

ٱلَّذِي خَلَقَ فَسَوَّىٰ ٢

Who created and proportioned

ទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកឱ្យមានលក្ខណៈសមសួនបំផុតសាកសមនឹងខ្លួនរបស់គេ។

87:3Page 591

وَٱلَّذِي قَدَّرَ فَهَدَىٰ ٣

And who destined and [then] guided

ហើយទ្រង់ជាអ្នកដែលបានកំណត់នូវប្រភេទនិងលក្ខណៈសម្បត្តិរបស់ម៉ាខ្លូកទាំងឡាយ ហើយផ្តល់ការចង្អុលបង្ហាញរាល់ម៉ាខ្លូកទាំងអស់ទៅកាន់អ្វីដែលសាកសមនឹងពួកគេ។

87:4Page 591

وَٱلَّذِيٓ أَخۡرَجَ ٱلۡمَرۡعَىٰ ٤

And who brings out the pasture

ហើយទ្រង់ជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតងចេញពីដីដែលអាចចិញ្ចឹមសត្វពាហនៈរបស់ពួកអ្នកបាន។

87:5Page 591

فَجَعَلَهُۥ غُثَآءً أَحۡوَىٰ ٥

And [then] makes it black stubble.

បន្ទាប់មក ទ្រង់បានធ្វើឱ្យវា(រុក្ខជាតិ)ទៅជាក្រៀមស្វិតក្លាយជាពណ៌ខ្មៅ បន្ទាប់ពីវាមានពណ៌បៃតងស្រស់។

87:6Page 591

سَنُقۡرِئُكَ فَلَا تَنسَىٰٓ ٦

We will make you recite, [O Muḥammad], and you will not forget,

យើងនឹងសូត្រគម្ពីរគួរអានឱ្យអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់) ហើយយើងនឹងប្រមូលវាដាក់ក្នុងទ្រូងរបស់អ្នក ហើយអ្នកនឹងមិនភ្លេចវាឡើយ។ ដូច្នេះ ចូរអ្នកកុំប្រជែងជាមួយនឹងជីព្រីលក្នុងការសូត្រ(គម្ពីរគួរអាននេះ) ដូចអ្វីដែលអ្នកធ្លាប់បានធ្វើ(ពីមុន)ដោយសារតែអ្នកខ្លាចភ្លេចវាឲ្យសោះ។

87:7Page 591

إِلَّا مَا شَآءَ ٱللَّهُۚ إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ وَمَا يَخۡفَىٰ ٧

Except what Allāh should will. Indeed, He knows what is declared and what is hidden.

លើកលែងតែអ្វីដែលអល់ឡោះមានចេតនាឱ្យអ្នកភ្លេចវាដោយគតិបណ្ឌិត(របស់ទ្រង់)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងនូវអ្វីដែលគេលាតត្រដាង និងអ្វីដែលគេលាក់កំបាំង។ គ្មានអ្វីមួយអំពីរឿងទាំងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

87:8Page 591

وَنُيَسِّرُكَ لِلۡيُسۡرَىٰ ٨

And We will ease you toward ease.1

ហើយយើងនឹងសម្រួលដល់អ្នក(ឲ្យធ្វើ)នូវទង្វើទាំងឡាយណាដែលធ្វើឲ្យយើងពេញចិត្តក្នុងចំណោមទង្វើដែលនាំឱ្យអ្នកបានចូលឋានសួគ៌។

87:9Page 591

فَذَكِّرۡ إِن نَّفَعَتِ ٱلذِّكۡرَىٰ ٩

So remind, if the reminder should benefit;1

ដូច្នេះ ចូរអ្នកទូន្មានមនុស្សលោកតាមវ៉ាហ៊ីដែលយើងបានផ្តល់ឱ្យអ្នកនៃគម្ពីរគួរអាន និងរំលឹកដល់ពួកគេចុះ ដរាបណាការក្រើនរំលឹកនោះនៅតែមានអ្នកស្តាប់។

87:10Page 591

سَيَذَّكَّرُ مَن يَخۡشَىٰ ١٠

He who fears [Allāh] will be reminded.

អ្នកដែលកោតខ្លាចអល់ឡោះនោះ គេនឹងទទួលយកការទូន្មានរបស់អ្នក ពីព្រោះរូបគេ គឺជាអ្នកទទួលបានផលប្រយោជន៍ពីការទូន្មាននេះ។

87:11Page 591

وَيَتَجَنَّبُهَا ٱلۡأَشۡقَى ١١

But the wretched one will avoid it –

ហើយអ្នកគ្មានជំនឿនឹងចេញឆ្ងាយនិងបែរចេញពីការទូន្មាននេះ ពីព្រោះរូបគេគឺមនុស្សដែលអពមង្គលបំផុតនៅថ្ងៃបរលោក ព្រោះរូបគេនឹងចូលឋាននរក។

87:12Page 591

ٱلَّذِي يَصۡلَى ٱلنَّارَ ٱلۡكُبۡرَىٰ ١٢

[He] who will [enter and] burn in the greatest Fire,

អ្នកដែលចូលឋាននរកនៅថ្ងៃបរលោកនោះ រូបគេនឹងទទួលរងនូវកម្តៅភ្លើងនរកជារៀងរហូត។

87:13Page 591

ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ ١٣

Neither dying therein nor living.

បន្ទាប់មក រូបគេនឹងស្ថិតក្នុងឋាននរកជាអមតៈ ដោយរូបគេមិនអាចស្លាប់ដើម្បីអាចសម្រាកពីទណ្ឌកម្មនោះទេ ហើយរូបគេក៏មិនអាចរស់ដោយសុខស្រួលដែរ(វេទនាស្ទើររស់ ស្ទើរស្លាប់)។

87:14Page 591

قَدۡ أَفۡلَحَ مَن تَزَكَّىٰ ١٤

He has certainly succeeded who purifies himself

ពិតប្រាកដណាស់ ជនណាហើយដែលជម្រះសម្អាតពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយនោះ គឺពិតជាអ្នកដែលទទួលបានជោគជ័យដូចអ្វីដែលគេប្រាថ្នា។

87:15Page 591

وَذَكَرَ ٱسۡمَ رَبِّهِۦ فَصَلَّىٰ ١٥

And mentions the name of his Lord and prays.

ហើយគេបានរំលឹកទៅចំពោះម្ចាស់របស់គេតាមអ្វីដែលច្បាប់បានបង្គាប់ប្រើ(គ្រប់ប្រភេទនៃការរំលឹកទាំងអស់) ហើយគេប្រតិបត្ដិសឡាត(យ៉ាងពេញលេញ)ទៅតាមរបៀបដែលគេទាមទារ។

87:16Page 592

بَلۡ تُؤۡثِرُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا ١٦

But you prefer the worldly life,

ផ្ទុយទៅវិញ ពួកអ្នកបែរជាស្រឡាញ់និងឲ្យតម្លៃជីវិតរស់នៅក្នុងលោកិយខ្លាំងជាងជិវិតនៅថ្ងៃបរលោកទៅវិញ ខណៈដែលវាទាំងពីរមានភាពខុសគ្នាយ៉ាងខ្លាំង។

87:17Page 592

وَٱلۡأٓخِرَةُ خَيۡرٞ وَأَبۡقَىٰٓ ١٧

While the Hereafter is better and more enduring.

ហើយចំពោះថ្ងៃបរលោក គឺវាល្អប្រសើរជាងលោកិយនិងអ្វីៗដែលមានក្នុងលោកិយទៅទៀត ទាំងទ្រព្យសម្បត្តិនិងសេចក្តីសុខសុភមង្គល ហើយវាមានជាអមតៈ(មិនសាបសូន្យឡើយ) ពីព្រោះនៅថ្ងៃបរលោកនោះ ពោរពេញទៅដោយការសើយសុខដែលគ្មានទីបញ្ចប់ឡើយ។

87:18Page 592

إِنَّ هَٰذَا لَفِي ٱلصُّحُفِ ٱلۡأُولَىٰ ١٨

Indeed, this is in the former scriptures,

ពិតប្រាកដណាស់ អ្វីដែលយើង(អល់ឡោះ)បានលើកឡើងប្រាប់ដល់ពួកអ្នកទាក់ទនងនឹងបទបញ្ជានិងដំណឹងទាំងអស់នេះ ក៏មានចែងនៅក្នុងគម្ពីរដែលបានបញ្ចុះមុនអ្នក(ព្យាការីមូហាំម៉ាត់)ផងដែរ

87:19Page 592

صُحُفِ إِبۡرَٰهِيمَ وَمُوسَىٰ ١٩

The scriptures of Abraham and Moses.

ដូចជា(នៅក្នុង)គម្ពីរដែលបានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសាជាដើម។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском