Al-Mukhtasar · Tafsir · in Khmer
البلد
Al-Balad
The City · Meccan · 20 ayahs
អល់ឡោះបានស្បថនឹងទឺកដីពិសិដ្ឋ នោះគឺទីក្រុងម៉ាក្កះ។
90:2Page 594
وَأَنتَ حِلُّۢ بِهَٰذَا ٱلۡبَلَدِ ٢
And you, [O Muḥammad], are free of restriction in this city –
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេអនុញ្ញាតចំពោះអ្នកនូវអ្វីដែលអ្នកបានធ្វើនៅក្នុងទឹកដីនេះ ដូចជាការសម្លាប់អ្នកដែលសមនឹងសម្លាប់ និងចាប់ជាឈ្លើយសឹកចំពោះជនណាដែលសមនឹងចាប់។
ហើយអល់ឡោះបានស្បថនឹងបិតានៃមនុស្សលោក(អាហ្ទាំ) ហើយទ្រង់ក៏បានស្បថផងដែរនឹងកូនចៅរបស់គាត់ដែលកើតចេញអំពីគាត់។
ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកឲ្យស្ថិតក្នុងភាពនឿយហត់និងការលំបាក ដោយសារតែគេត្រូវប្រឈមមុខនឹងឧបសគ្គនានានៅក្នុងលោកិយ។
90:5Page 594
أَيَحۡسَبُ أَن لَّن يَقۡدِرَ عَلَيۡهِ أَحَدٞ ٥
Does he think that never will anyone overcome him?
តើមនុស្សលោកគិតស្មានថា គ្មាននរណាម្នាក់អាចមានសមត្ថភាពធ្វើអ្វីចំពោះរូបគេ ហើយក៏គ្មាននរណាអាចផ្តន្ទាទោសរូបគេឬនៅពេលដែលគេប្រព្រឹត្តអំពើល្មើសនោះ សូម្បីតែម្ចាស់របស់គេដែលបង្កើតរូបគេក៏ដោយឬ?សូម្បីតែម្ចាស់របស់គេដែលបង្កើតរូបគេក៏ដោយនោះ?
ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើការបរិច្ចាគ។
តើអ្នកដែលអួតអាងចំពោះការបរិច្ចាគរបស់ខ្លួននេះគិតស្មានថា អល់ឡោះមិនបានឃើញការបរិច្ចាគរបស់គេ និងមិនជំនុំជម្រះទៅលើទ្រព្យសម្បត្តិគេទេឬ ថាតើទ្រព្យសម្បត្តិនេះបានមកពីណា ហើយគេចំណាយទៅលើអ្វីខ្លះនោះ?
តើយើងមិនបានបង្កើតឱ្យគេមានភ្នែកមួយគូដើម្បីមើលទេឬ?
និង(បានបង្កើត)អណ្ដាតមួយ និងបបូរមាត់ពីរដើម្បីឲ្យគេអាចនិយាយបានទេឬ?
ហើយយើងថែមទាំងបានណែនាំគេឱ្យស្គាល់ផ្លូវល្អ និងផ្លូវអាក្រក់ទេឬ?
តែគេមិនបានដើរនៅលើមាគ៌ាដែលលំបាក(មាគ៌ាទៅកាន់ឋានសួគ៌)ឡើយ។
90:12Page 594
وَمَآ أَدۡرَىٰكَ مَا ٱلۡعَقَبَةُ ١٢
And what can make you know what is [breaking through] the difficult pass?
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា មាគ៌ាដ៏លំបាកដែលគេត្រូវធ្វើដើម្បីបានចូលឋានសួគ៌នោះជាអ្វី?
នោះគឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃម្នាក់ឱ្យមានសិទ្ធិសេរីភាព មិនថាជាខ្ញុំបម្រើប្រុស ឬខ្ញុំបម្រើស្រី។
ឬផ្តល់ចំណីអាហារ(ដល់មនុស្សលោក)នៅថ្ងៃដែលមានគ្រោះទុរភិក្សដែលគ្មានចំណីអាហារសម្រាប់ទទួលទាន។
ឬផ្តល់ចំណីអាហារដល់កូនកំព្រា(ដែលកំព្រាឪពុក)ដែលជាញាតិសន្តាននឹងគ្នា។
ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។
90:17Page 594
ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُواْ وَتَوَاصَوۡاْ بِٱلصَّبۡرِ وَتَوَاصَوۡاْ بِٱلۡمَرۡحَمَةِ ١٧
And then being among those who believed and advised one another to patience and advised one another to compassion.
បន្ទាប់មក គេបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់លើការគោរពប្រតិបត្តិ អត់ធ្មត់មិនប្រព្រឹត្តិអំពើល្មើស និងអត់ធ្មត់ទៅលើការគ្រោះអាសន្ននានា ព្រមទាំបានផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណាទៅចំពោះខ្ញុំបម្រើរបស់អល់ឡោះ។
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនោះហើយ គឺជាក្រុមដែលបានទទួលបញ្ជីកំណត់ត្រាទង្វើដោយដៃស្តាំ។
90:19Page 594
وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِنَا هُمۡ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ ١٩
But they who disbelieved in Our signs - those are the companions of the left.1
ហើយពួកដែលគ្មានជំនឿនឹងបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនោះ ពួកគេគឺជាក្រុមដែលទទួលបញ្ជីកំណត់ត្រាទង្វើដោយដៃឆេ្វង។
ភ្លើងនរកនឹងគ្របដណ្ដប់លើពួកគេយ៉ាងជិតនៅថ្ងៃបរលោក ដោយពួកគេនឹងត្រូវទទួលទណ្ឌកម្មនៅក្នុងឋាននរកនោះ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences