Al-MukhtasarAl‑Hijr · 15:55–99

Al-Mukhtasar · Tafsir · in Khmer

Al-Hijr 15:55–99

15:55Page 265

قَالُواْ بَشَّرۡنَٰكَ بِٱلۡحَقِّ فَلَا تَكُن مِّنَ ٱلۡقَٰنِطِينَ ٥٥

They said, "We have given you good tidings in truth, so do not be of the despairing."

អ្នកនាំសារដែលជាម៉ាឡាអ៊ីកាត់ទាំងនោះបានពោលទៅកាន់ព្យាការីអ៊ីព្រហ៊ីមវិញថាៈ ពួកយើងបានផ្តល់ដំណឹងរីករាយដ៏ពិតប្រាកដដល់អ្នកដោយគ្មានការសង្ស័យឡើយនៅក្នុងវា។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលអស់សង្ឃឹមពីអ្វីដែលពួកយើងបានផ្តល់ដំណឹងរីករាយដល់អ្នកនៃការមានកូននេះឲ្យសោះ។

15:56Page 265

قَالَ وَمَن يَقۡنَطُ مِن رَّحۡمَةِ رَبِّهِۦٓ إِلَّا ٱلضَّآلُّونَ ٥٦

He said, "And who despairs of the mercy of his Lord except for those astray?"

ព្យាការីអ៊ីព្រហ៊ីមបាននិយាយថាៈ តើអ្នកដែលអស់សង្ឃឹមពីក្តីមេត្តាករុណានៃម្ចាស់របស់គេនោះ គ្មាននរណាក្រៅពីពួកដែលវង្វេងចេញពីមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវទេឬ?

15:57Page 265

قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ ٥٧

[Abraham] said, "Then what is your business [here], O messengers?"

អ៊ីព្រហ៊ីមបានពោលបន្តថាៈ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នកដែលពួកអ្នកបាននាំវាមកនោះ ឱបណ្តាអ្នកនាំសារទាំងឡាយដែលមកពីអល់ឡោះជាម្ចាស់?

15:58Page 265

قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٖ مُّجۡرِمِينَ ٥٨

They said, "Indeed, we have been sent to a people of criminals,

អ្នកនាំសារដែលជាម៉ាឡាអ៊ីកាត់ទាំងនោះបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនពួកយើងមកដើម្បីឲ្យបំផ្លាញក្រុមដែលបង្កវិនាសកម្ម និងបានប្រព្រឹត្តិនូវអំពើអាក្រក់យ៉ាងធំធេង នោះគឺក្រុមរបស់ព្យាការីលូត។

15:59Page 265

إِلَّآ ءَالَ لُوطٍ إِنَّا لَمُنَجُّوهُمۡ أَجۡمَعِينَ ٥٩

Except the family of Lot; indeed, we will save them all

លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូត និងបណ្តាអ្នកមានជំនឿដែលដើរតាមគាត់ប៉ុណ្ណោះ ដោយពួកគេមិនទទួលរងនូវការបំផ្លិចបំផ្លាញនោះឡើយ។ ពិតណាស់ ពួកយើងគឺជាអ្នកដែលជួយសង្គ្រោះពួកគេទាំងអស់គ្នាពីការបំផ្លិចបំផ្លាញនោះ។

15:60Page 265

إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَآ إِنَّهَا لَمِنَ ٱلۡغَٰبِرِينَ ٦٠

Except his wife." We [i.e., Allāh] decreed that she is of those who remain behind.1

លើកលែងតែប្រពន្ធរបស់គាត់ប៉ុណ្ណោះ។ ពិតណាស់យើងបានកំណត់រួចមកហើយថា ពិតប្រាកដណាស់ នាងគឺស្ថិតក្នុងចំណោមពួកដែលត្រូវទទួលរងនូវការបំផ្លាញដូចពួកគេដែរ។

15:61Page 265

فَلَمَّا جَآءَ ءَالَ لُوطٍ ٱلۡمُرۡسَلُونَ ٦١

And when the messengers came to the family of Lot,

ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ដែលជាអ្នកនាំសារទាំងនោះបានទៅដល់ក្រុមគ្រួសាររបស់ព្យាការីលូតក្នុងរូបភាពជាមនុស្សប្រុសនោះ

15:62Page 265

قَالَ إِنَّكُمۡ قَوۡمٞ مُّنكَرُونَ ٦٢

He said, "Indeed, you are people unknown."

ព្យាការីលូតក៏បាននិយាយទៅកាន់ពួកគេ(ម៉ាឡាអ៊ីកាត់)ថាៈ ពួកអ្នកគឺជាក្រុមដែលគេមិនស្គាល់ឡើយ។

15:63Page 265

قَالُواْ بَلۡ جِئۡنَٰكَ بِمَا كَانُواْ فِيهِ يَمۡتَرُونَ ٦٣

They said, "But we have come to you with that about which they were disputing,

បណ្តាអ្នកនាំសារដែលជាម៉ាឡាអ៊ីកាត់នោះបាននិយាយទៅកាន់ព្យាការីលូតថាៈ ចូរអ្នកកុំភ័យខ្លាច។ តាមពិត ពួកយើងបាននាំមកឲ្យអ្នក(ឱព្យាការីលូត)នូវអ្វីដែលក្រុមរបស់អ្នកមានមន្ទិលសង្ស័យនៃការដាក់ទណ្ឌកម្មបំផ្លាញពួកគេនោះ។

15:64Page 265

وَأَتَيۡنَٰكَ بِٱلۡحَقِّ وَإِنَّا لَصَٰدِقُونَ ٦٤

And we have come to you with truth, and indeed, we are truthful.

ហើយពួកយើងបាននាំមកឲ្យអ្នកនូវការពិតដោយគ្មានការលេងសើចឡើយ ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលនិយាយពិតត្រឹមត្រូវចំពោះអ្វីដែលពួកយើងបានប្រាប់ដល់អ្នក។

15:65Page 265

فَأَسۡرِ بِأَهۡلِكَ بِقِطۡعٖ مِّنَ ٱلَّيۡلِ وَٱتَّبِعۡ أَدۡبَٰرَهُمۡ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٞ وَٱمۡضُواْ حَيۡثُ تُؤۡمَرُونَ ٦٥

So set out with your family during a portion of the night and follow behind them and let not anyone among you look back and continue on to where you are commanded."

ហេតុនេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញនៅពេលពាក់កណ្តាលយប់ ហើយអ្នកត្រូវដើរពីក្រោយពួកគេ ហើយចូរកុំឲ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកក្រោយដើម្បីមើលអ្វីដែលកំពុងតែកើតឡើងចំពោះពួកគេ(ក្រុមដែលត្រូវគេបំផ្លាញ)ឲ្យសោះ។ ហើយចូរពួកអ្នកបន្តដំណើរទៅកាន់កន្លែងណាដែលអល់ឡោះបានបញ្ជាពួកអ្នកឲ្យបន្តដំណើរទៅកាន់ចុះ។

15:66Page 265

وَقَضَيۡنَآ إِلَيۡهِ ذَٰلِكَ ٱلۡأَمۡرَ أَنَّ دَابِرَ هَٰٓؤُلَآءِ مَقۡطُوعٞ مُّصۡبِحِينَ ٦٦

And We conveyed to him [the decree] of that matter: that those [sinners] would be eliminated by early morning.

ហើយយើងបានផ្តល់ដំណឹងទៅកាន់ព្យាការីលូតឲ្យបានដឹងតាមរយៈវ៉ាហ៊ីថាៈ នោះហើយជាកិច្ចការដែលយើងបានកំណត់វា ពោលគឺក្រុមទាំងនោះនឹងត្រូវគេបំផ្លាញ(កម្ទេច)ផ្តាច់ពូជនៅពេលដែលចូលដល់វេលាទៀបភ្លឺ។

15:67Page 265

وَجَآءَ أَهۡلُ ٱلۡمَدِينَةِ يَسۡتَبۡشِرُونَ ٦٧

And the people of the city came rejoicing.1

ហើយអ្នកភូមិសាទូមបានមកដល់(កន្លែងព្យាការីលូត)ដោយភាពរីករាយចំពោះវត្តមាននៃភ្ញៀវរបស់ព្យាការីលូត ដោយពួកគេត្រេកត្រអាលនឹងការប្រព្រឹត្តទង្វើអសីលធម៌(រួមភេទនឹងបុរសដូចគ្នា)។

15:68Page 265

قَالَ إِنَّ هَٰٓؤُلَآءِ ضَيۡفِي فَلَا تَفۡضَحُونِ ٦٨

[Lot] said, "Indeed, these are my guests, so do not shame me.

ព្យាការីលូតបាននិយាយទៅកាន់ពួកគេថាៈ ពិតណាស់ ក្រុមទាំងនោះគឺជាភ្ញៀវរបស់ខ្ញុំ។ ហេតុនេះ ចូរពូកអ្នកកុំធ្វើឲ្យខ្ញុំអាម៉ាសចំពោះអ្វីដែលពួកអ្នកមានបំណងចំពោះពួកគេឲ្យសោះ។

15:69Page 265

وَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ ٦٩

And fear Allāh and do not disgrace me."

ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដោយបោះបង់នូវទង្វើអសីលធម៌នេះចោល និងកុំធ្វើឲ្យខ្ញុំអាប់ឱនដោយសារតែទង្វើដ៏ស្មោគគ្រោករបស់ពួកអ្នកឲ្យសោះ។

15:70Page 265

قَالُوٓاْ أَوَلَمۡ نَنۡهَكَ عَنِ ٱلۡعَٰلَمِينَ ٧٠

They said, "Have we not forbidden you from [protecting] people?"

ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើពួកយើងមិនបានហាមឃាត់អ្នកមិនឲ្យទទួលភ្ញៀវណាម្នាក់ក្នុងចំណោមមនុស្សលោក(ដែលជាមនុស្សប្រុស)ទេឬ?

15:71Page 266

قَالَ هَٰٓؤُلَآءِ بَنَاتِيٓ إِن كُنتُمۡ فَٰعِلِينَ ٧١

[Lot] said, "These are my daughters1 - if you would be doers [of lawful marriage]."

ព្យាការីលូតក៏បាននិយាយទៅកាន់ពួកគេដោយសុំអធ្យាស្រ័យចំពោះខ្លួនរបស់គាត់នៅចំពោះមុខភ្ញៀវទាំងឡាយរបស់គាត់ថាៈ ពួកគេទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ គឺជាស្ត្រីដែលស្អាតបំផុតក្នុងចំណោមពួកអ្នក។ ដូច្នេះ ចូរពួកអ្នករៀបការជាមួយពួកនាងចុះ ប្រសិនបើពួកអ្នកមានបំណងចង់បំពេញចំណង់តណ្ហារបស់ពួកអ្នកនោះ។

15:72Page 266

لَعَمۡرُكَ إِنَّهُمۡ لَفِي سَكۡرَتِهِمۡ يَعۡمَهُونَ ٧٢

By your life, [O Muḥammad], indeed they were, in their intoxication, wandering blindly.

ហើយយើង(អល់ឡោះ)សូមស្បថនឹងជីវិតរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថាៈ ពិតប្រាកដណាស់ ក្រុមរបស់ព្យាការីលូត គឺស្ថិតនៅក្នុងភាពវង្វេងនឹងចំណង់តណ្ហារបសស់ពួកគេបំផុត ដោយពួកគេមិនដឹងអ្វីឡើយ។

15:73Page 266

فَأَخَذَتۡهُمُ ٱلصَّيۡحَةُ مُشۡرِقِينَ ٧٣

So the shriek1 seized them at sunrise.

ហេតុនេះ សម្រែកយ៉ាងខ្លាំងបានឆក់យកនិងបំផ្លាញពួកគេនៅពេលដែលវេលាថ្ងៃរះបានចូលមកដល់ពួកគេ។

15:74Page 266

فَجَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهِمۡ حِجَارَةٗ مِّن سِجِّيلٍ ٧٤

And We made the highest part [of the city] its lowest and rained upon them stones of hard clay.

ពេលនោះ យើង(អល់ឡោះ)បានធ្វើឲ្យភូមិស្រុកនោះក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះទៅលើពួកគេនូវភ្លៀងដុំថ្មពីដីដែលដុត។

15:75Page 266

إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّلۡمُتَوَسِّمِينَ ٧٥

Indeed in that are signs for those who discern.

ពិតប្រាកដណាស់ ចំពោះរឿងរ៉ាវនៃការបំផ្លាញក្រុមរបស់ព្យាការីលូតដែលបានលើកឡើងមកនេះ គឺជាភស្តុតាងសម្រាប់អ្នកដែលពិនិត្យមើលដោយការពិចារណា។

15:76Page 266

وَإِنَّهَا لَبِسَبِيلٖ مُّقِيمٍ ٧٦

And indeed, they [i.e., those cities] are [situated] on an established road.

ហើយពិតប្រាកដណាស់ ភូមិស្រុកក្រុមរបស់ព្យាការីលូតនោះ គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរដែលឆ្លងកាត់ភូមិនោះអាចមើលវាឃើញ។

15:77Page 266

إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّلۡمُؤۡمِنِينَ ٧٧

Indeed in that is a sign for the believers.

ពិតប្រាកដណាស់ ចំពោះហេតុការណ៍ដែលបានកើតឡើងទាំងនោះ គឺជាភស្តុតាងសម្រាប់បណ្តាអ្នកដែលមានជំនឿយកវាធ្វើជាមេរៀន។

15:78Page 266

وَإِن كَانَ أَصۡحَٰبُ ٱلۡأَيۡكَةِ لَظَٰلِمِينَ ٧٨

And the companions of the thicket [i.e., the people of Madyan] were [also] wrongdoers,

ហើយពិតប្រាកដណាស់ ក្រុមរបស់ព្យាការីស៊្ហូអែបដែលជាភូមិមួយមានដើមឈើគ្របដណ្តប់នោះ គឺជាពួកដែលបំពាន ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ និងការបដិសេធរបស់ពួកគេចំពោះអ្នកនាំសាររបស់ទ្រង់ គឺព្យាការីស៊្ហូអែប។

15:79Page 266

فَٱنتَقَمۡنَا مِنۡهُمۡ وَإِنَّهُمَا لَبِإِمَامٖ مُّبِينٖ ٧٩

So We took retribution from them, and indeed, both [cities] are on a clear highway.

ហើយយើងក៏បានផ្តន្ទាទោសពួកគេ ដោយទណ្ឌកម្មបានឆក់យកជីវិតរបស់ពួកគេ។ ហើយពិតណាស់ ភូមិស្រុកក្រុមរបស់ព្យាការីលូត និងទីតាំងក្រុមរបស់ព្យាការីស៊្ហូអែបនោះ គឺស្ថិតនៅចំផ្លូវធំមួយដ៏ច្បាស់លាស់សម្រាប់អ្នកដែលឆ្លងកាត់វា(អាចមើលឃើញ)។

15:80Page 266

وَلَقَدۡ كَذَّبَ أَصۡحَٰبُ ٱلۡحِجۡرِ ٱلۡمُرۡسَلِينَ ٨٠

And certainly did the companions of al-Ḥijr1 [i.e., the Thamūd] deny the messengers.

ហើយជាការពិតណាស់ ពួកសាមូទ ជាពួកដែលរស់នៅដោយចោះភ្នំធ្វើជាផ្ទះ(ជាកន្លែងមួយដែលនៅចន្លោះរវាងតំបន់ហ៊ីហ្ជាស និងប្រទេសស្ហាម) ពួកគេបានបដិសធគ្រប់បណ្តាអ្នកនាំសារទាំងអស់(របស់អល់ឡោះ) ខណៈដែលពួកគេបានបដិសេធព្យាការីរបស់ពួកគេ គឺព្យាការីសឡេះ។

15:81Page 266

وَءَاتَيۡنَٰهُمۡ ءَايَٰتِنَا فَكَانُواْ عَنۡهَا مُعۡرِضِينَ ٨١

And We gave them Our signs, but from them they were turning away.

ហើយយើងបានប្រទាននូវសញ្ញាភស្តុតាងជាច្រើនដល់ពួកគេដែលបញ្ជាក់ពីសច្ចភាពរបស់គេ(ព្យាការីសឡេះ)ចំពោះអ្វីដែលគេបាននាំមកពីម្ចាស់របស់គេ ដែលក្នុងចំណោមនោះ គឺមានសត្វអូដ្ឋញីមួយក្បាលផងដែរ។ ក៏ប៉ុន្តែ ពួកគេមិនបានយកសញ្ញាភស្តុតាងទាំងនោះធ្វើជាមេរៀនឡើយ ហើយពួកគេក៏មិនអើពើចំពោះសញ្ញាភស្តុតាងទាំងនោះដែរ។

15:82Page 266

وَكَانُواْ يَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتًا ءَامِنِينَ ٨٢

And they used to carve from the mountains, houses, feeling secure.

ហើយពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋានដើម្បីពួកគេស្នាក់នៅប្រកបដោយសុវត្ថិភាពពីអ្វីដែលពួកគេភ័យខ្លាច។

15:83Page 266

فَأَخَذَتۡهُمُ ٱلصَّيۡحَةُ مُصۡبِحِينَ ٨٣

But the shriek seized them at early morning,

ហើយសម្រែកមួយដ៏ខ្លាំងដែលជាទណ្ឌកម្ម(ពីអល់ឡោះ)បានឆក់យកជីវិតពួកគេនៅវេលាទៀបភ្លឺ។

15:84Page 266

فَمَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يَكۡسِبُونَ ٨٤

So nothing availed them [from] what they used to earn.

ហើយអ្វីដែលពួកគេបានប្រឹងប្រែង(ស្វែងរក)កន្លងមក ដូចជាទ្រព្យសម្បត្តិ និងលំនៅឋាននោះ មិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ។

15:85Page 266

وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّۗ وَإِنَّ ٱلسَّاعَةَ لَأٓتِيَةٞۖ فَٱصۡفَحِ ٱلصَّفۡحَ ٱلۡجَمِيلَ ٨٥

And We have not created the heavens and earth and that between them except in truth. And indeed, the Hour is coming; so forgive with gracious forgiveness.

ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរនេះដោយឥតប្រយោជន៍ គ្មានមូលហេតុនោះឡើយ។ យើងមិនបានបង្កើតអ្វីៗទាំងអស់នោះដោយគ្មានមូលហេតុត្រឹមត្រូវនោះឡើយ។ ហើយជាការពិតណាស់ ថ្ងៃបរលោកនឹងកើតឡើង(យ៉ាងពិតប្រាកដ)ដោយចៀសមិនផុតឡើយ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកដែលបដិសេធនឹងអ្នកចុះ ព្រមទាំងអនុគ្រោះដល់ពួកគេនូវការអនុគ្រោះមួយដ៏ល្អប្រពៃ។

15:86Page 266

إِنَّ رَبَّكَ هُوَ ٱلۡخَلَّٰقُ ٱلۡعَلِيمُ ٨٦

Indeed, your Lord - He is the Knowing Creator.

ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកបង្កើតរាល់ៗអ្វីទាំងអស់ ហើយទ្រង់មហាដឹងបំផុតចំពោះវា។

15:87Page 266

وَلَقَدۡ ءَاتَيۡنَٰكَ سَبۡعٗا مِّنَ ٱلۡمَثَانِي وَٱلۡقُرۡءَانَ ٱلۡعَظِيمَ ٨٧

And We have certainly given you, [O Muḥammad], seven of the often repeated [verses]1 and the great Qur’ān.

ហើយជាការពិតណាស់ យើងបានផ្តល់ឲ្យអ្នកនូវជំពូកអាល់ហ្វាទីហះ ដែលមានចំនួនប្រាំពីរវាក្យខណ្ឌ ហើយវាគឺជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។

15:88Page 266

لَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجٗا مِّنۡهُمۡ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَٱخۡفِضۡ جَنَاحَكَ لِلۡمُؤۡمِنِينَ ٨٨

Do not extend your eyes toward that by which We have given enjoyment to [certain] categories of them [i.e., the disbelievers], and do not grieve over them. And lower your wing [i.e., show kindness] to the believers.

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វីដែលយើងបានផ្តល់វាទៅឲ្យពួកប្រឆាំងនៃទ្រព្យដែលមិនស្ថិតស្ថេរនេះឲ្យសោះ។ ហើយចូរអ្នកកុំកើតទុក្ខចំពោះការបដិសេធរបស់ពួកគេ ហើយចូរឱនលំទោនទៅចំពោះបណ្តាអ្នកមានជំនឿ។

15:89Page 266

وَقُلۡ إِنِّيٓ أَنَا ٱلنَّذِيرُ ٱلۡمُبِينُ ٨٩

And say, "Indeed, I am the clear warner" -

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានពីទណ្ឌកម្ម(របស់អល់ឡោះ)នូវការព្រមានមួយយ៉ាងច្បាស់លាស់។

15:90Page 266

كَمَآ أَنزَلۡنَا عَلَى ٱلۡمُقۡتَسِمِينَ ٩٠

Just as We had revealed [scriptures] to the separators1

ខ្ញុំសូមដាស់តឿនព្រមានពួកអ្នកនូវទណ្ឌកម្មដែលនឹងធ្លាក់ទៅលើពួកអ្នកដូចអ្វីដែលអល់ឡោះបានទម្លាក់វាទៅលើពួកដែលបែងចែកបណ្តាគម្ពីររបស់អល់ឡោះជាចំណែកៗ ដោយពួកគេមានជំនឿចំពោះផ្នែកខ្លះ ហើយពួកគេគ្មានជំនឿចំពោះផ្នែកខ្លះទៀត។

15:91Page 267

ٱلَّذِينَ جَعَلُواْ ٱلۡقُرۡءَانَ عِضِينَ ٩١

Who have made the Qur’ān into portions.1

គឺពួកដែលបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ ដោយពួកគេនិយាយថា វាគឺជាមន្តអាគម ឬជាពាក្យទំនាយ ឬជាកំណាព្យកាព្យឃ្លោង។

15:92Page 267

فَوَرَبِّكَ لَنَسۡـَٔلَنَّهُمۡ أَجۡمَعِينَ ٩٢

So by your Lord, We will surely question them all

ដូច្នេះ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានស្បថថាៈ នៅថ្ងៃបរលោក យើងពិតជានឹងសួរពួកដែលបែងចែកគម្ពីរគួរអានទៅជាផ្នែកៗទាំងអស់នោះមិនខាន។

15:93Page 267

عَمَّا كَانُواْ يَعۡمَلُونَ ٩٣

About what they used to do.

ហើយយើងពិតជានឹងសួរពួកគេពីអ្វីដែលពួកគេបានសាងនៃការប្រឆាំង និងការប្រព្រឹត្តល្មើសនៅក្នុងលោកិយនេះ។

15:94Page 267

فَٱصۡدَعۡ بِمَا تُؤۡمَرُ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ ٩٤

Then declare what you are commanded1 and turn away from the polytheists.2

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាសដោយចំហពីអ្វីដែលអល់ឡោះបានប្រើអ្នកឲ្យអំពាវនាវទៅកាន់វានោះ ហើយចូរអ្នកកុំខ្វល់ពីអ្វីដែលពួកមុស្ហរីគីននិយាយ និងទង្វើដែលពួកគេធ្វើវា។

15:95Page 267

إِنَّا كَفَيۡنَٰكَ ٱلۡمُسۡتَهۡزِءِينَ ٩٥

Indeed, We are sufficient for you against the mockers

ហើយចូរអ្នកកុំខ្លាចពួកគេឲ្យសោះ។ ពិតណាស់ យើងបានផ្តល់ភាពគ្រប់គ្រាន់ដល់អ្នកចំពោះកលល្បិចរបស់ពួកដែលសើចចំអកនៃពួកមេដឹកនាំរបស់ពួកប្រឆាំងក្នុងចំណោមពួកគូរ៉័ស្សនោះ។

15:96Page 267

ٱلَّذِينَ يَجۡعَلُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۚ فَسَوۡفَ يَعۡلَمُونَ ٩٦

Who make [equal] with Allāh another deity. But they are going to know.

គឺពួកដែលយកអ្នកផ្សេងមកគោរពសក្ការៈធ្វើជាព្រះរួមនឹងអល់ឡោះជាម្ចាស់នោះ។ ដូច្នេះ ពួកគេគង់តែនឹងបានដឹងពីលទ្ធផលចុងក្រោយនៃអំពើស្ហ៊ីរិកដ៏អាក្រក់របស់ពួកគេជាមិនខាន។

15:97Page 267

وَلَقَدۡ نَعۡلَمُ أَنَّكَ يَضِيقُ صَدۡرُكَ بِمَا يَقُولُونَ ٩٧

And We already know that your breast is constrained by what they say.

ហើយពិតប្រាកដណាស់ យើងបានដឹងថា អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជាតឹងទ្រូង(តាងតឹងចិត្ត)ណាស់ចំពោះការបដិសេធ និងការសើចចំអករបស់ពួកគេចំពោះអ្នកនោះ។

15:98Page 267

فَسَبِّحۡ بِحَمۡدِ رَبِّكَ وَكُن مِّنَ ٱلسَّٰجِدِينَ ٩٨

So exalt [Allāh] with praise of your Lord and be of those who prostrate [to Him].

ហេតុនេះ ចូរអ្នកសុំការជ្រកកោនទៅកាន់អល់ឡោះតាមរយៈការលើកតម្កើងចំពោះទ្រង់នូវអ្វីដែលសាកសមនឹងទ្រង់ ហើយចូរថ្លែងសរសើរទ្រង់តាមរយៈលក្ខណៈសម្បត្តិដ៏ពេញលេញរបស់ទ្រង់។ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះ ជាអ្នកដែលប្រតិបត្តិសឡាតចំពោះទ្រង់ ពីព្រោះប្រការទាំងនេះហើយ គឺជាឱសថដែលអាចព្យាបាលភាពតាងតឹងនៅក្នុងចិត្តរបស់អ្នកបាន។

15:99Page 267

وَٱعۡبُدۡ رَبَّكَ حَتَّىٰ يَأۡتِيَكَ ٱلۡيَقِينُ ٩٩

And worship your Lord until there comes to you the certainty [i.e., death].

ហើយជានិច្ចកាល ចូរអ្នកស្ថិតនៅលើការគោរពសក្ការៈចំពោះម្ចាស់របស់អ្នក ហើយត្រូវតែបន្តស្ថិតនៅលើការគោរពសក្ការៈចំពោះទ្រង់ដរាបណាអ្នកនៅមានជីវិត រហូតដល់សេចក្តីស្លាប់បានមកដល់អ្នកក្នុងពេលដែលអ្នកស្ថិតនៅលើការគោរពសក្ការៈនោះ។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском