Al-Mukhtasar · Tafsir · in Khmer
القمر
Al-Qamar
The Moon · Meccan · 55 ayahs
54:1Page 528
ٱقۡتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلۡقَمَرُ ١
The Hour has come near, and the moon has split [in two].1
ពេលវេលានៃថ្ងៃបរលោកកាន់តែខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)នៅក្នុងសម័យកាលរបស់ព្យាការីមូហាំម៉ាត់ ហើយការបែកនៃព្រះចន្ទនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដ៏ពិតជាក់ស្តែង(ដែលគេអាចមើលឃើញបាន)។
54:2Page 528
وَإِن يَرَوۡاْ ءَايَةٗ يُعۡرِضُواْ وَيَقُولُواْ سِحۡرٞ مُّسۡتَمِرّٞ ٢
And if they see a sign [i.e., miracle], they turn away and say, "Passing magic."1
តែទោះបីជាពួកមុស្ហរីគីនបានឃើញភស្តុតាង និងអំណះអំណាងដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ក៏ដោយ ក៏ពួកគេបដិសេធមិនទទួលយកវានោះដែរ ហើយពួកគេនិយាយថាៈ ភស្តុតាង និងអំណះអំណាងទាំងឡាយដែលពួកយើងបានឃើញនោះ គឺជាមន្តអាគមដែលមិនត្រឹមត្រូវប៉ុណ្ណោះ។
54:3Page 528
وَكَذَّبُواْ وَٱتَّبَعُوٓاْ أَهۡوَآءَهُمۡۚ وَكُلُّ أَمۡرٖ مُّسۡتَقِرّٞ ٣
And they denied and followed their inclinations. But for every matter is a [time of] settlement.
ហើយពួកគេបដិសេធនឹងសេចក្តីពិតដែលបានមកដល់ពួកគេ និងបានដើរតាមទំនើងចិត្តរបស់ខ្លួនឯងចំពោះការបដិសេធនេះ។ ហើយរាល់កិច្ចការទាំងអស់(មិនថាល្អ ឬអាក្រក់) គឺវានឹងកើតឡើងនៅថ្ងៃបរលោកតាមហេតុផលរបស់វា។
54:4Page 528
وَلَقَدۡ جَآءَهُم مِّنَ ٱلۡأَنۢبَآءِ مَا فِيهِ مُزۡدَجَرٌ ٤
And there has already come to them of information that in which there is deterrence.
ហើយពិតប្រាកដណាស់ ព័ត៌មានអំពីពួកប្រជាជាតិជំនាន់មុនទាំងឡាយដែលអល់ឡោះបានបំផ្លាញ(ពួកគេ)ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តអយុត្តិធម៌របស់ពួកគេនោះ បានមកដល់ពួកគេ(ពួកមុស្ហរីគីន)ហើយ ដែលវាគ្រប់គ្រាន់ក្នុងការហាមឃាត់ពួកគេពីការប្រឆាំង និងការបំពាន។
54:5Page 528
حِكۡمَةُۢ بَٰلِغَةٞۖ فَمَا تُغۡنِ ٱلنُّذُرُ ٥
Extensive wisdom - but warning does not avail [them].
ហើយគម្ពីរគួរអានដែលជាគតិបណ្ឌិតដ៏ពេញលេញបានមកដល់ពួកគេ ដើម្បីជាភស្តុតាងបញ្ជាក់ទៅលើពួកគេ។ ក៏ប៉ុន្តែ ការដាស់តឿនព្រមានទាំងនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីចំពោះក្រុមដែលគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកឡើយ។
54:6Page 528
فَتَوَلَّ عَنۡهُمۡۘ يَوۡمَ يَدۡعُ ٱلدَّاعِ إِلَىٰ شَيۡءٖ نُّكُرٍ ٦
So leave them, [O Muḥammad]. The Day the Caller1 calls to something forbidding,
ហើយប្រសិនបើពួកគេមិនទទួលបានការចង្អុលបង្ហាញទេនោះ ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេ និងបែរចេញពីពួកគេចុះ ដោយរង់ចាំថ្ងៃដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកផ្លុំត្រែនោះ ស្រែកហៅពួកគេទៅកាន់កិច្ចការដ៏រន្ធត់មួយដែលម៉ាខ្លូកទាំងអស់មិនដែលធ្លាប់បានដឹងពីមុនមកសោះ។
54:7Page 529
خُشَّعًا أَبۡصَٰرُهُمۡ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ كَأَنَّهُمۡ جَرَادٞ مُّنتَشِرٞ ٧
Their eyes humbled, they will emerge from the graves as if they were locusts spreading,
កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេក្រោកចេញពីផ្នូរសំដៅទៅកាន់កន្លែងជំនុំជម្រះ ប្រៀបបីដូចជាសត្វកណ្តូបដែលនៅរាយប៉ាយ។
54:8Page 529
مُّهۡطِعِينَ إِلَى ٱلدَّاعِۖ يَقُولُ ٱلۡكَٰفِرُونَ هَٰذَا يَوۡمٌ عَسِرٞ ٨
Racing ahead toward the Caller. The disbelievers will say, "This is a difficult Day."
ពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលបានស្រែកហៅពួកគេទៅកាន់កន្លែងជំនុំជម្រះនោះ ហើយពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃនេះ គឺជាថ្ងៃដែលលំបាកវេទនាបំផុត ព្រោះក្នុងថ្ងៃនោះ ពោរពេញទៅដោយភាពតានតឹង និងភាពភ័យរន្ធត់។
54:9Page 529
۞ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ فَكَذَّبُواْ عَبۡدَنَا وَقَالُواْ مَجۡنُونٞ وَٱزۡدُجِرَ ٩
The people of Noah denied before them, and they denied Our servant and said, "A madman," and he was repelled.
ក្រុមរបស់ព្យាការីនួហបានបដិសេធ(មិនជឿអ្នកនាំសាររបស់ពួកគេ)មុនពួកដែលបានបដិសេធ(មិនទទួលយក)ចំពោះការអំពាវនាវរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះទៅទៀត។ ពិតប្រាកដណាស់ ពួកគេបានបដិសេធចំពោះខ្ញុំបម្រើរបស់យើង គឺព្យាការីនួហ នៅពេលដែលយើងបានបញ្ជូនគេទៅកាន់ពួកគេ ហើយពួកគេបាននិយាយថាៈ ព្យាការីនួហ គឺជាមនុស្សវិកលចរិត ហើយពួកគេប្រមាថ ជេរស្តី និងគំរាមចំពោះគេសព្វបែបយ៉ាងនៅពេលដែលគេមិនព្រមបោះបង់ចោលការអំពាវនាវពួកគេនោះ។
54:10Page 529
فَدَعَا رَبَّهُۥٓ أَنِّي مَغۡلُوبٞ فَٱنتَصِرۡ ١٠
So he invoked his Lord, "Indeed, I am overpowered, so help."
ពេលនោះ ព្យាការីនួហក៏បានបួងសួងទៅកាន់ម្ចាស់របស់គាត់ដោយពោលថាៈ ពិតប្រាកដណាស់ ក្រុមរបស់ខ្ញុំមានប្រៀបមកលើខ្ញុំ ហើយពួកគេមិនទទួលយកការរអំពាវនាវរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់មេត្តាជួយឲ្យខ្ញុំយកឈ្នះលើពួកគេ ដោយទម្លាក់ទណ្ឌកម្មទៅលើពួកគេផងចុះ។
54:11Page 529
فَفَتَحۡنَآ أَبۡوَٰبَ ٱلسَّمَآءِ بِمَآءٖ مُّنۡهَمِرٖ ١١
Then We opened the gates of the heaven with rain pouring down
ដូច្នេះ យើងក៏បានបើកទ្វារទាំងឡាយនៃមេឃា តាមរយៈការបញ្ចុះនូវទឹកភ្លៀងយ៉ាងច្រើនជាបន្តបន្ទាប់។
54:12Page 529
وَفَجَّرۡنَا ٱلۡأَرۡضَ عُيُونٗا فَٱلۡتَقَى ٱلۡمَآءُ عَلَىٰٓ أَمۡرٖ قَدۡ قُدِرَ ١٢
And caused the earth to burst with springs, and the waters met for a matter already predestined.
ហើយយើងក៏បានធ្វើឲ្យផែនដីបញ្ចេញនូវប្រភពទឹកជាច្រើនផុសចេញមក។ ហើយទឹកដែលបានធ្លាក់ពីលើមេឃ និងទឺកដែលបានចេញពីក្នុងដីបានប្រមូលផ្គុំគ្នាទៅតាមបទបញ្ជារអល់ឡោះដែលទ្រង់បានកំណត់តាំងពីបុព្វេមក។ ពេលនោះ អ្វីៗទាំងអស់ក៏បានលិចលង់នៅក្នុងទឹក(ជំនន់) លើកលែងតែជនណាដែលអល់ឡោះទ្រង់បានសង្គ្រោះរូបគេ(ឲ្យរួចជីវិត)ប៉ុណ្ណោះ។
54:13Page 529
وَحَمَلۡنَٰهُ عَلَىٰ ذَاتِ أَلۡوَٰحٖ وَدُسُرٖ ١٣
And We carried him on a [construction of] planks and nails,
ហើយយើងបានដឹកព្យាការីនួហនៅលើសំពៅដែលផ្គុំឡើងពីបន្ទះក្តារនិងដែកគោល ហើយយើងបានសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេឲ្យរួចផុតពីការលិចលង់។
54:14Page 529
تَجۡرِي بِأَعۡيُنِنَا جَزَآءٗ لِّمَن كَانَ كُفِرَ ١٤
Sailing under Our observation as reward for he who had been denied.
សំពៅនោះបានរសាត់អណ្តែតនៅលើរលកទឹកដែលបក់បោកទៅតាមការឃ្លាំមើល និងការថែរក្សាពីយើង ដើម្បីជាការជួយដល់ព្យាការីនួហដែលត្រូវបានក្រុមរបស់គេបដិសេធមិនព្រមជឿចំពោះគេ ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្វីដែលព្យាការីនួហបាននាំមកពីអល់ឡោះមកកាន់ពួកគេថែមទៀត។
54:15Page 529
وَلَقَد تَّرَكۡنَٰهَآ ءَايَةٗ فَهَلۡ مِن مُّدَّكِرٖ ١٥
And We left it as a sign, so is there any who will remember?
ហើយពិតប្រាកដណាស់ យើងបានបន្សល់ទុកទណ្ឌកម្មដែលយើងបានដាក់លើពួកគេនេះទុកជាមេរៀននិងការដាស់តឿន។ ដូច្នេះ តើមានអ្នកដែលយករឿងនោះធ្វើជាមេរៀនដែរឬទេ?
ដូច្នេះ តើទណ្ឌកម្មរបស់យើងចំពោះពួកដែលបដិសេធនោះ យ៉ាងដូចម្តេចដែរ? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញរបស់យើងចំពោះពួកគេនោះ យ៉ាងដូចម្តេចដែរ?
54:17Page 529
وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٖ ١٧
And We have certainly made the Qur’ān easy for remembrance, so is there any who will remember?
ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?
54:18Page 529
كَذَّبَتۡ عَادٞ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ١٨
ʿAad denied; and how [severe] were My punishment and warning.
ពួកអាទបានបដិសេធចំពោះព្យាការីរបស់ពួកគេ គឺព្យាការីហ៊ូទ។ ដូចនេះ ចូរពួកអ្នក (ឱពួកម៉ាក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងចំពោះពួកគេយ៉ាងដូចម្តេច? ហើយតើការព្រមានរបស់យើងចំពោះប្រជាជាតិផ្សេងទៀតក្រៅពីពួកគេដោយយកទណ្ឌកម្មរបស់ពួកគេ(មកព្រមាន)នោះយ៉ាងដូចម្តេចដែរ?
54:19Page 529
إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ رِيحٗا صَرۡصَرٗا فِي يَوۡمِ نَحۡسٖ مُّسۡتَمِرّٖ ١٩
Indeed, We sent upon them a screaming wind on a day of continuous misfortune,
ជាការពិតណាស់ យើងបានបញ្ជូនខ្យល់ដែលត្រជាក់បំផុតជាបន្តបន្ទាប់ទៅកាន់ពួកគេក្នុងថ្ងៃដ៏មហន្តរាយបំផុត រហូតដល់ពួកគេធ្លាក់ទៅក្នុងនរកជើហាន់ណាំ។
54:20Page 529
تَنزِعُ ٱلنَّاسَ كَأَنَّهُمۡ أَعۡجَازُ نَخۡلٖ مُّنقَعِرٖ ٢٠
Extracting the people1 as if they were trunks of palm trees uprooted.
ខ្យល់នោះបានគួចយកមនុស្សចេញពីផ្ទែដី ហើយបានបោះគ្រវែងពួកគេបោកទៅលើដីវិញ ប្រៀបដូចជាគល់ល្មើដែលបានដាច់ចេញពីគល់របស់វាដូច្នោះដែរ។
ដូចនេះ ចូរពួកអ្នក (ឱពួកម៉ាក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងទៅចំពោះពួកគេយ៉ាងដូចម្តេច? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញរបស់យើងចំពោះពួកគេនោះ យ៉ាងដូចម្តេចដែរ?
54:22Page 529
وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٖ ٢٢
And We have certainly made the Qur’ān easy for remembrance, so is there any who will remember?
ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?
ពួកសាមូដបានបដិសេធនឹងការព្រមានដាស់តឿននៃអ្នកនាំសាររបស់ពួកគេ គឺព្យាការីសឡេះ
54:24Page 529
فَقَالُوٓاْ أَبَشَرٗا مِّنَّا وَٰحِدٗا نَّتَّبِعُهُۥٓ إِنَّآ إِذٗا لَّفِي ضَلَٰلٖ وَسُعُرٍ ٢٤
And said, "Is it one human being1 among us that we should follow? Indeed, we would then be in error and madness.
ដោយពួកគេបាននិយាយបដិសេធថាៈ តើពួកយើងធ្វើតាមមនុស្សធម្មតាម្នាក់ដែលជាជាតិសាសន៍តែមួយជាមួយពួកយើងឬ? ពិតប្រាកដណាស់ ប្រសិនបើពួកយើងធ្វើតាមគេក្នុងស្ថានភាពបែបនេះនោះ ពួកយើងពិតជាឃ្លាតឆ្ងាយ និងងាកចេញពីភាពត្រឹមត្រូវ ហើយនឹងត្រូវស្ថិតក្នុងភាពលំបាកជាមិនខាន។
54:25Page 529
أَءُلۡقِيَ ٱلذِّكۡرُ عَلَيۡهِ مِنۢ بَيۡنِنَا بَلۡ هُوَ كَذَّابٌ أَشِرٞ ٢٥
Has the message been sent down upon him from among us? Rather, he is an insolent liar."
តើគេ(អល់ឡោះ)បញ្ចុះវ៉ាហ៊ីទៅលើគេ(ព្យាការីសឡេះ)តែម្នាក់ឯង ដោយរំលងពួកយើងឬ? ទេ មិនពិតទេ។ ផ្ទុយទៅវិញ រូបគេ(ព្យាការីសឡេះ) គឺជាអ្នកភូតកុហកនិងក្អេងក្អាង។
54:26Page 529
سَيَعۡلَمُونَ غَدٗا مَّنِ ٱلۡكَذَّابُ ٱلۡأَشِرُ ٢٦
They will know tomorrow who is the insolent liar.
ពួកគេគង់តែនឹងដឹងនៅថ្ងៃបរលោក ថាតើអ្នកណាជាអ្នកភូតកុហកនិងក្អេងក្អាងនោះ? តើព្យាការីសឡេះ ឬមួយក៏ពួកគេ?
54:27Page 529
إِنَّا مُرۡسِلُواْ ٱلنَّاقَةِ فِتۡنَةٗ لَّهُمۡ فَٱرۡتَقِبۡهُمۡ وَٱصۡطَبِرۡ ٢٧
Indeed, We are sending the she-camel as trial for them, so watch them and be patient.1
ជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ចេញសត្វអូដ្ឋញីមួយក្បាលពីផ្ទាំងថ្ម ហើយបញ្ជូនវាទៅកាន់ពួកគេ ដើម្បីជាការសាកល្បងចំពោះពួកគេ។ ដូច្នេះចូរអ្នក(ឱព្យាការីសឡេះ) រង់ចាំមើល និងតាមដានពួកគេចុះ ថាតើពួកគេនឹងធ្វើដូចម្តេចចំពោះសត្វអូដ្ឋនោះ? ហើយតើគេ(អល់ឡោះ)នឹងធ្វើដូចម្តេចដែរចំពោះពួកគេវិញ? ហើយចូរអ្នកអត់ធ្មត់ចុះចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកគេ។
54:28Page 530
وَنَبِّئۡهُمۡ أَنَّ ٱلۡمَآءَ قِسۡمَةُۢ بَيۡنَهُمۡۖ كُلُّ شِرۡبٖ مُّحۡتَضَرٞ ٢٨
And inform them that the water is shared between them,1 each [day of] drink attended [by turn].
ហើយចូរអ្នកប្រាប់ពួកគេចុះថា ទឹកអណ្តូងរបស់ពួកគេត្រូវបានបែងចែក(វេន)គ្នារវាងពួកគេនិងសត្វអូដ្ឋញីមួយក្បាលនោះ ដោយមួយថ្ងៃសម្រាប់សត្វអូដ្ឋ ហើយមួយថ្ងៃទៀតសម្រាប់ពួកគេ។ រាល់វេននីមួយៗ គឺមានតែម្ចាស់វេនប៉ុណ្ណោះដែលមានសិទ្ធិមកទទួលយកចំណែករបស់ខ្លួននៅក្នុងថ្ងៃនោះបាន។
54:29Page 530
فَنَادَوۡاْ صَاحِبَهُمۡ فَتَعَاطَىٰ فَعَقَرَ ٢٩
But they called their companion,1 and he dared2 and hamstrung [her].
ពេលនោះ ពួកគេក៏បានហៅមិត្តភក្តិរបស់ពួកគេម្នាក់ដើម្បីឲ្យទៅសម្លាប់សត្វអូដ្ឋនោះ។ ដូច្នេះ គេក៏បានយកដាវ រួចក៏បានសម្លាប់សត្វអូដ្ឋនោះដោយគោរពតាមបទបញ្ជាក្រុមរបស់គេ។
ដូច្នេះ ចូរពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងទៅចំពោះពួកគេយ៉ាងដូចម្តេច? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញរបស់យើងចំពោះពួកគេនោះ យ៉ាងដូចម្តេចដែរ?
54:31Page 530
إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ صَيۡحَةٗ وَٰحِدَةٗ فَكَانُواْ كَهَشِيمِ ٱلۡمُحۡتَظِرِ ٣١
Indeed, We sent upon them one shriek [i.e., blast from the sky], and they became like the dry twig fragments of an [animal] pen.
ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំងទៅកាន់ពួកគេ ហើយសម្រែក(ដ៏ខ្លាំងក្លា)នោះក៏បានបំផ្លាញពួកគេខ្ទេចខ្ទី។ ពេលនោះ ពួកគេប្រៀបដូចជារុក្ខជាតិស្ងួតដែលគេដាក់ក្នុងក្រោល(ធ្វើជាចំណី)សម្រាប់សត្វពាហនៈរបស់គេស៊ីដូច្នោះដែរ។
54:32Page 530
وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٖ ٣٢
And We have certainly made the Qur’ān easy for remembrance, so is there any who will remember?
ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?
ក្រុមរបស់ព្យាការីលូតបានបដិសេធចំពោះអ្វីដែលព្យាការីលូតដែលជាអ្នកនាំសាររបស់ពួកគេបានព្រមានចំពោះពួកគេ។
54:34Page 530
إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ حَاصِبًا إِلَّآ ءَالَ لُوطٖۖ نَّجَّيۡنَٰهُم بِسَحَرٖ ٣٤
Indeed, We sent upon them a storm of stones, except the family of Lot - We saved them before dawn.
នៅពេលនោះ យើងក៏បានបញ្ជូនព្យុះ(ដ៏ខ្លាំងក្លា)នាំដុំថ្មទម្លាក់ទៅលើពួកគេ លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូតប៉ុណ្ណោះដែលមិនទទួលរងនូវទណ្ឌកម្មនេះ។ ជាការពិតណាស់ យើងបានសង្គ្រោះពួកគេ(ក្រុមគ្រួសាររបស់ព្យាការីលូត)ឲ្យរួចផុតពីទណ្ឌកម្មនេះ ខណៈដែលយើងបានឲ្យពួកគេរត់គេចមុនពេលដែលទណ្ឌកម្មមកដល់នៅមុនពេលទៀបភ្លឺ។
54:35Page 530
نِّعۡمَةٗ مِّنۡ عِندِنَاۚ كَذَٰلِكَ نَجۡزِي مَن شَكَرَ ٣٥
As favor from Us. Thus do We reward he who is grateful.
ការដែលយើងបានសង្គ្រោះពួកគេពីទណ្ឌកម្មនោះ គឺជាការប្រោសប្រទានមួយពីយើងចំពោះពួកគេ។ ដូចដែលយើងបានតបស្នងចំពោះព្យាការីលូតនេះដែរ យើងនឹងតបស្នងចំពោះជនណាដែលចេះថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់។
54:36Page 530
وَلَقَدۡ أَنذَرَهُم بَطۡشَتَنَا فَتَمَارَوۡاْ بِٱلنُّذُرِ ٣٦
And he had already warned them of Our assault, but they disputed the warning.
ហើយជាការពិតណាស់ ព្យាការីលូតបានព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់យើង ក៏ប៉ុន្តែពួកគេបានជជែកដេញដោលចំពោះការព្រមានរបស់គេ ហើយពួកគេថែមទាំងបដិសេធមិនជឿចំពោះការព្រមាននោះថែមទៀត។
54:37Page 530
وَلَقَدۡ رَٰوَدُوهُ عَن ضَيۡفِهِۦ فَطَمَسۡنَآ أَعۡيُنَهُمۡ فَذُوقُواْ عَذَابِي وَنُذُرِ ٣٧
And they had demanded from him his guests, but We obliterated their eyes, [saying], "Taste My punishment and warning."
ហើយជាការពិតណាស់ ក្រុមរបស់ព្យាការីលូតបានសុំឲ្យព្យាការីលូតទុកពួកគេឲ្យនៅជាមួយភ្ញៀវរបស់គាត់ដែលជាម៉ាឡាអ៊ីកាត់ក្នុងគោលបំណងប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា)។ ដូច្នេះ យើងក៏បានបិទបាំងកែវភ្នែករបស់ពួកគេ មិនឲ្យពួកគេមើលឃើញភ្ញៀវទាំងនោះឡើយ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មរបស់យើង និងលទ្ធផលនៃការព្រមានរបស់យើងចំពោះពួកអ្នកនោះ។
54:38Page 530
وَلَقَدۡ صَبَّحَهُم بُكۡرَةً عَذَابٞ مُّسۡتَقِرّٞ ٣٨
And there came upon them by morning an abiding punishment.
ហើយពិតប្រាកដណាស់ ទណ្ឌកម្មជានិរន្តន៍បានមកដល់ពួកគេនៅពេលព្រឹកព្រលឹម រហូតដល់ពួកគេទៅដល់ថ្ងៃបរលោក។ នៅពេលនោះ ទណ្ឌកម្មបរលោកនឹងមកដល់ពួកគេ។
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ទណ្ឌកម្មរបស់យើងដែលយើងបានបញ្ចុះវាទៅកាន់ពួកអ្នក ហើយនិងលទ្ធផលនៃការព្រមានរបស់ព្យាការីលូតចំពោះពួកអ្នកចុះ។
54:40Page 530
وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٖ ٤٠
And We have certainly made the Qur’ān easy for remembrance, so is there any who will remember?
ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?
54:41Page 530
وَلَقَدۡ جَآءَ ءَالَ فِرۡعَوۡنَ ٱلنُّذُرُ ٤١
And there certainly came to the people of Pharaoh warning.
ហើយពិតប្រាកដណាស់ ការព្រមានរបស់យើងបានមកដល់វង្សត្រកូលរបស់ហ្វៀរអូន តាមរយៈពាក្យសម្ដីរបស់ព្យាការីមូសា និងព្យាការីហារូន។
54:42Page 530
كَذَّبُواْ بِـَٔايَٰتِنَا كُلِّهَا فَأَخَذۡنَٰهُمۡ أَخۡذَ عَزِيزٖ مُّقۡتَدِرٍ ٤٢
They denied Our signs, all of them, so We seized them with a seizure of one Exalted in Might and Perfect in Ability.
ពួកគេបានបដិសេធចំពោះបណ្តាភស្តុតាងនិងអំណះអំណាងទាំងឡាយដែលបានទៅដល់ពួកគេដែលមកអំពីយើងនោះ។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មពួកគេចំពោះការបដិសេធរបស់ពួកគេ គឺជាទណ្ឌកម្មរបស់ម្ចាស់ដែលមហាខ្លាំក្លាដែលគ្មាននណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ជាអ្នកដែលមានអានុភាពបំផុតដែលគ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(មិនអាចធ្វើបាន)នោះឡើយ។
54:43Page 530
أَكُفَّارُكُمۡ خَيۡرٞ مِّنۡ أُوْلَٰٓئِكُمۡ أَمۡ لَكُم بَرَآءَةٞ فِي ٱلزُّبُرِ ٤٣
Are your disbelievers better than those [former ones], or have you immunity in the scriptures?
តើការប្រឆាំងរបស់ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ប្រសើរជាងពួកប្រឆាំងទាំងឡាយដែលបានលើកឡើងខាងលើដែលមានដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូដ ក្រុមរបស់ព្យាការីលូត ហើយនិងហ្វៀរអូននិងក្រុមរបស់គេទាំងនោះឬ? ឬមួយក៏ពួកអ្នកមានការធានាឲ្យ(ពួកអ្នកអាច)រួចផុតពីទណ្ឌកម្មរបស់អល់ឡោះដែលបានបញ្ជាក់នៅក្នុងគម្ពីរទាំងឡាយដែលត្រូវបានបញ្ចុះពីលើមេឃនោះឬ?
54:44Page 530
أَمۡ يَقُولُونَ نَحۡنُ جَمِيعٞ مُّنتَصِرٞ ٤٤
Or do they say, "We are an assembly supporting [each other]"?
ផ្ទុយទៅវិញ តើពួកប្រឆាំងក្នុងចំណោមអ្នកស្រុកម៉ាក្កះទាំងនោះកំពុងតែនិយាយថាៈ ពួកយើងទាំងអស់គ្នាជាអ្នកដែលត្រូវបានគេជួយឲ្យយកឈ្នះលើជនទាំងឡាយណាដែលមានបំណងអាក្រក់មកលើពួកយើង និងមានចង់បំបែកបំបាក់ក្រុមរបស់ពួកយើងឬ?
54:45Page 530
سَيُهۡزَمُ ٱلۡجَمۡعُ وَيُوَلُّونَ ٱلدُّبُرَ ٤٥
[Their] assembly will be defeated, and they will turn their backs [in retreat].1
ក្រុមរបស់ពួកដែលប្រឆាំងទាំងនោះនឹងត្រូវទទួលបរាជ័យ ហើយពួកគេនឹងរត់បកក្រោយនៅចំពោះមុខបណ្តាអ្នកមានជំនឿ ខណៈដែលរឿងនេះបានកើតឡើងរួចមកហើយនៅថ្ងៃសង្គ្រាមហ្ពាទើរ។
54:46Page 530
بَلِ ٱلسَّاعَةُ مَوۡعِدُهُمۡ وَٱلسَّاعَةُ أَدۡهَىٰ وَأَمَرُّ ٤٦
But the Hour is their appointment [for due punishment], and the Hour is more disastrous and more bitter.
ផ្ទុយទៅវិញ ពេលវេលា(នៃថ្ងៃបរលោក)ដែលពួកគេបដិសេធនឹងវានោះ គឺជាពេលសន្យា របស់ពួកគេដែលពួកគេនឹងត្រូវគេដាក់ទណ្ឌកម្មនៅក្នុងពេលនោះ។ ហើយពេលវេលា(នៃថ្ងៃបរលោក) គឺធំធេង និងល្វីងជូរចត់បំផុតជាងទណ្ឌកម្មលោកិយដែលពួកគេបានជួបប្រទះនៅថ្ងៃសង្គ្រាមហ្ពាទើរទៅទៀត។
54:47Page 530
إِنَّ ٱلۡمُجۡرِمِينَ فِي ضَلَٰلٖ وَسُعُرٖ ٤٧
Indeed, the criminals are in error and madness.1.
ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តបាបកម្មតាមរយៈភាពគ្មានជំនឿនិងការប្រព្រឹត្តល្មើសនោះ គឺស្ថិតនៅក្នុងភាពវង្វេងអំពីការពិត ហើយនិងស្ថិតនៅក្នុងទណ្ឌកម្មនិងការលំបាកវេទនា។
54:48Page 530
يَوۡمَ يُسۡحَبُونَ فِي ٱلنَّارِ عَلَىٰ وُجُوهِهِمۡ ذُوقُواْ مَسَّ سَقَرَ ٤٨
The Day they are dragged into the Fire on their faces [it will be said], "Taste the touch of Saqar."1
នៅថ្ងៃដែលពួកគេត្រូវបានគេអូសផ្កាប់មុខពួកគេនៅក្នុងភ្លើងនរក ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មនៃភ្លើងនរក។
54:49Page 530
إِنَّا كُلَّ شَيۡءٍ خَلَقۡنَٰهُ بِقَدَرٖ ٤٩
Indeed, all things We created with predestination.
ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់នៅក្នុងចក្រវាលនេះ គឺយើង(អល់ឡោះ)បានបង្កើតវាទៅតាមការកំណត់អំពីយើងកាលពីមុន ហើយវាស្របទៅតាមចំណេះដឹងរបស់យើង ចេតនារបស់យើង ហើយនិងអ្វីដែលយើងបានកត់ត្រារួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស។
54:50Page 531
وَمَآ أَمۡرُنَآ إِلَّا وَٰحِدَةٞ كَلَمۡحِۭ بِٱلۡبَصَرِ ٥٠
And Our command is but one, like a glance of the eye.
ហើយបទបញ្ជារបស់យើង នៅពេលណាដែលយើងមានចេតនាចង់អ្វីមួយ យើងគ្រាន់តែមានបន្ទូលនូវពាក្យមួយម៉ាត់គត់គឺ “ចូរកើតចុះ” ពេលនោះ អ្វីដែលយើងមានចេតនានោះ នឹងកើតឡើងភ្លាមយ៉ាងឆាប់រហ័ស ដូចជាមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។
54:51Page 531
وَلَقَدۡ أَهۡلَكۡنَآ أَشۡيَاعَكُمۡ فَهَلۡ مِن مُّدَّكِرٖ ٥١
And We have already destroyed your kinds,1 so is there any who will remember?
ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនដែលបានប្រឆាំងដូចពួកអ្នក។ ដូច្នេះ តើមានអ្នកដែលយករឿងរ៉ាវទាំងនោះធ្វើជាមេរៀន ហើយរំដោះខ្លួនចេញពីការប្រឆាំងនោះដែរឬទេ?
54:52Page 531
وَكُلُّ شَيۡءٖ فَعَلُوهُ فِي ٱلزُّبُرِ ٥٢
And everything they did is in written records.
ហើយរាល់អ្វីៗទាំងអស់ដែលខ្ញុំបម្រើរបស់អល់ឡោះបានប្រព្រឹត្តនោះ គឺត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរទាំងឡាយរបស់ម៉ាឡាអ៊ីកាត់ហាហ្វាហ្សោះ ដោយគ្មានអ្វីមួយដែលពួកគេប្រព្រឹត្តនោះអាចរំលងផុតពី(ការកត់ត្រារបស់)ពួកគេបានឡើយ។
54:53Page 531
وَكُلُّ صَغِيرٖ وَكَبِيرٖ مُّسۡتَطَرٌ ٥٣
And every small and great [thing] is inscribed.
ហើយរាល់ទង្វើនិងពាក្យសំដីទាំងអស់របស់ពួកគេ មិនថាតូច មិនថាធំនោះទេ សុទ្ធតែត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រាទង្វើ និងនៅក្នុងឡាវហ៊ុលម៉ះហ្វ៊ូស ហើយពួកគេនឹងត្រូវបានតបស្នងទៅតាមអ្វីដែលពួកគេបានសាង។
54:54Page 531
إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٖ وَنَهَرٖ ٥٤
Indeed, the righteous will be among gardens and rivers,
ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាចចំពោះម្ចាស់របស់ពួកគេ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពួកគេស្ថិតនៅក្នុងឋានសួគ៌ដែលពួកគេនឹងសោយសុខក្នុងនោះ និងនៅក្នុងទន្លេទាំងឡាយដែលហូរកាត់ខ្វាត់ខ្វែង។
54:55Page 531
فِي مَقۡعَدِ صِدۡقٍ عِندَ مَلِيكٖ مُّقۡتَدِرِۭ ٥٥
In a seat of honor near a Sovereign, Perfect in Ability.1
នៅកន្លែងដែលពិតប្រាកដ ដែលគ្មានការលេងសើចឥតប្រយោជន៍ ហើយក៏គ្មានបាបកម្មនោះដែរនៅទៅនោះ នៅក្បែរព្រះជាម្ចាស់ដែលគ្រប់គ្រងអ្វីៗទាំងអស់ ជាអ្នកដែលមានអានុភាពបំផុតដែលគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ហេតុនេះ សូមអ្នកកុំសួរពីភាពសម្បូរសប្បាយជានិរន្តន៍ដែលពួកគេទទួលបាននោះ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences