Al-MukhtasarAl‑A'raf · 7:85–116

Al-Mukhtasar · Tafsir · in Khmer

Al-A'raf 7:85–116

7:85Page 161

وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٞ مِّن رَّبِّكُمۡۖ فَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَاۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ٨٥

And to [the people of] Madyan [We sent] their brother Shuʿayb. He said, "O my people, worship Allāh; you have no deity other than Him. There has come to you clear evidence from your Lord. So fulfill the measure and weight and do not deprive people of their due and cause not corruption upon the earth after its reformation. That is better for you, if you should be believers.

ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីស៊ូអែបទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ ហើយគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពួកអ្នកគ្មានម្ចាស់ផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ អំណះអំណាងដ៏ច្បាស់លាស់ពីអល់ឡោះជាម្ចាស់ និងភស្តុតាងដ៏ឧត្តុង្គត្តមដែលបញ្ជាក់ពីសច្ចភាពនៃអ្វីដែលខ្ញុំបាននាំមកកាន់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះបានមកដល់ពួកអ្នកហើយ។ ចូរពួកអ្នកផ្តល់ទៅកាន់មនុស្សនូវសិទ្ធិរបស់ពួកគេ ដោយធ្វើការវាល់និងថ្លឹងឲ្យបានគ្រប់ដល់ពួកគេ(កុំបំបាត់ភ្នែកជញ្ជីង)។ ហើយចូរពួកអ្នកកុំបំបាត់ ឬធ្វើឲ្យខ្វះនូវទំនិញរបស់ពួកគេ(ថ្លឹងមិនគ្រប់) ឬក៏បន្លំ(នៅក្នុងការលក់ដូរ)ឲ្យសោះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីដោយការប្រឆាំងនិងការប្រព្រឹត្តអំពើល្មើសឲ្យសោះក្រោយពេលដែលវាមានភាពល្អប្រសើរតាមរយៈការតែងតាំងនូវបណ្តាព្យាការីជាច្រើនពីមុនមកហើយនោះ។ អ្វីដែលបានលើកឡើងនេះ គឺជាការប្រសើរនិងផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ ពីព្រោះនៅក្នុងវា(អ្វីដែលបានលើកឡើង)នោះ គឺមានការបោះបង់ចោលនូវអំពើល្មើស ជាការចៀសវាងពីប្រការដែលអល់ឡោះបានហាមឃាត់អំពីវា ហើយនៅក្នុងវាផងដែរ គឺមានការបញ្ជិតខ្លួនទៅកាន់អល់ឡោះតាមរយៈប្រតិបត្តិនូវបទបញ្ជាដែលទ្រង់បានបង្គាប់ប្រើ។

7:86Page 161

وَلَا تَقۡعُدُواْ بِكُلِّ صِرَٰطٖ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنۡ ءَامَنَ بِهِۦ وَتَبۡغُونَهَا عِوَجٗاۚ وَٱذۡكُرُوٓاْ إِذۡ كُنتُمۡ قَلِيلٗا فَكَثَّرَكُمۡۖ وَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ٨٦

And do not sit on every path, threatening and averting from the way of Allāh those who believe in Him, seeking to make it [seem] deviant. And remember when you were few and He increased you. And see how was the end of the corrupters.

ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវនានាដែលមនុស្សដើរឆ្លងកាត់ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេ និងរារាំងពីសាសនារបស់អល់ឡោះចំពោះអ្នកដែលចង់ទទួលបានការចង្អុលបង្ហាញដោយពួកអ្នកទាមទារ(មានបំណង)ឲ្យមាគ៌ារបស់អល់ឡោះមានភាពវៀចវេរដើម្បីកុំឲ្យមនុស្សឆ្លងកាត់បាននោះទេ។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដើម្បីពួកអ្នកថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណនោះ។ ជាការពិតណាស់ នៅពេលដែលពួកអ្នកមានគ្នាតិច ទ្រង់បានធ្វើឲ្យពួកអ្នកមានគ្នាកាន់តែច្រើន។ ហើយចូរពូកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនៅលើផែនដីមុនពួកអ្នកនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការវិនាស អន្តរាយ និងទទួលរងនូវគ្រោះកម្មតែប៉ុណ្ណោះ។

7:87Page 161

وَإِن كَانَ طَآئِفَةٞ مِّنكُمۡ ءَامَنُواْ بِٱلَّذِيٓ أُرۡسِلۡتُ بِهِۦ وَطَآئِفَةٞ لَّمۡ يُؤۡمِنُواْ فَٱصۡبِرُواْ حَتَّىٰ يَحۡكُمَ ٱللَّهُ بَيۡنَنَاۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ ٨٧

And if there should be a group among you who has believed in that with which I have been sent and a group that has not believed, then be patient until Allāh judges between us. And He is the best of judges."

ហើយប្រសិនបើក្រុមមួយក្នុងចំណោមពួកអ្នក មានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមកពីម្ចាស់របស់ខ្ញុំ ហើយក្រុមមួយផ្សេងទៀតគ្មានជំនឿចំពោះវាទេនោះ ដូច្នេះ ចូរពួកអ្នក(ឱពួកដែលប្រឆាំង)រង់ចាំមើលចុះនូវការកាត់សេចក្តីរបស់អល់ឡោះរវាងពួកអ្នក។ ហើយទ្រង់គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរ និងយុត្តិធម៌បំផុត។

7:88Page 162

۞ قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لَنُخۡرِجَنَّكَ يَٰشُعَيۡبُ وَٱلَّذِينَ ءَامَنُواْ مَعَكَ مِن قَرۡيَتِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۚ قَالَ أَوَلَوۡ كُنَّا كَٰرِهِينَ ٨٨

Said the eminent ones who were arrogant among his people, "We will surely evict you, O Shuʿayb, and those who have believed with you from our city, or you must return to our religion." He said, "Even if we were unwilling?

ពួកមេដឹកនាំដែលជាពួកក្រអឺតក្រទមនៃក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបថាៈ ពិតប្រាកដណាស់ ពួកយើងនឹងបណ្តេញអ្នក(ឱស៊្ហូអែប) និងបណ្តាអ្នកមានជំនឿលើអ្នកដែលនៅជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ពួកគេវិញដោយភាពភ្ញាក់ផ្អើល និងហួសចិត្តថាៈ តើឲ្យពួកយើងតាមពួកអ្នក គោរពតាមសាសនារបស់ពួកអ្នកឬ ទាំងដែលពួកយើងមិនពេញចិត្តចំពោះវាដោយសារចំណេះដឹងរបស់យើងដែលដឹងថា ពួកអ្នកស្ថិតនៅលើផ្លូវមិនពិតក៏ដោយនោះ?

7:89Page 162

قَدِ ٱفۡتَرَيۡنَا عَلَى ٱللَّهِ كَذِبًا إِنۡ عُدۡنَا فِي مِلَّتِكُم بَعۡدَ إِذۡ نَجَّىٰنَا ٱللَّهُ مِنۡهَاۚ وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَاۚ وَسِعَ رَبُّنَا كُلَّ شَيۡءٍ عِلۡمًاۚ عَلَى ٱللَّهِ تَوَكَّلۡنَاۚ رَبَّنَا ٱفۡتَحۡ بَيۡنَنَا وَبَيۡنَ قَوۡمِنَا بِٱلۡحَقِّ وَأَنتَ خَيۡرُ ٱلۡفَٰتِحِينَ ٨٩

We would have invented against Allāh a lie if we returned to your religion after Allāh had saved us from it. And it is not for us to return to it except that Allāh, our Lord, should will. Our Lord has encompassed all things in knowledge. Upon Allāh we have relied. Our Lord, decide between us and our people in truth, and You are the best of those who give decision."

ពួកយើងប្រាកដជាប្រឌិតមួលបង្កាច់ទៅលើអល់ឡោះជាក់ជាមិនខានឡើយប្រសិនបើពួកយើងមានជំនឿចំពោះអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនិងប្រឆាំងចំពោះអល់ឡោះ ក្រោយពេលដែលទ្រង់បានផ្តល់នូវសុខសុវត្ថិភាពដល់ពួកយើងដោយក្តីសប្បុរសរបស់ទ្រង់ហើយនោះ។ វាពិតជាមិនត្រឹមត្រូវ ហើយក៏មិនមែនជាផ្លូវដែលត្រឹមត្រូវសម្រាប់ពួកយើងនោះដែរក្នុងការវិលត្រឡប់ទៅកាន់សាសនាដែលខុសឆ្គងរបស់ពួកអ្នកវិញនោះ លើកលែងតែអល់ឡោះជាម្ចាស់របស់ពួកយើងទ្រង់មានចេតនាប៉ុណ្ណោះ ពីព្រោះអ្វីៗទាំងអស់ឱនលំទោន(កើតឡើង)ទៅតាមចេតនារបស់ទ្រង់។ ម្ចាស់របស់យើងទ្រង់ដឹងជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយដែលអាចលាក់កំបាំងពីទ្រង់បានឡើយ។ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលពួកយើងប្រគល់ការទុកចិត្តដើម្បីឲ្យទ្រង់ថែរក្សាពួកយើងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជានិច្ច និងការពារពួកយើងពីមាគ៌ាទាំងឡាយនៃនរកអវចី។ ឱម្ចាស់របស់យើង! សូមទ្រង់មេត្តាកាត់សេចក្តីរវាងពួកយើងនិងក្រុមរបស់ពួកយើងដែលជាពួកប្រឆាំងដោយភាពយុត្តិធម៌ផងចុះ ហើយសូមទ្រង់មេត្តាជួយអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវដែលត្រូវគេបំពានឲ្យទទួលជោគជ័យលើពួកបំពានដែលចចេសរឹងរូសផងចុះ។ ជាការពិតណាស់ ទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។

7:90Page 162

وَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ لَئِنِ ٱتَّبَعۡتُمۡ شُعَيۡبًا إِنَّكُمۡ إِذٗا لَّخَٰسِرُونَ ٩٠

Said the eminent ones who disbelieved among his people, "If you should follow Shuʿayb, indeed, you would then be losers."

ពួកមេដឹកនាំនិងពួកដែលមានឋានៈសក្តិដែលគ្មានជំនឿក្នុងចំណោមក្រុមរបស់គេដែលជាអ្នកបដិសេធចំពោះការអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ បាននិយាយព្រមាន(ក្រុមរបស់ពួកគេ)ឲ្យប្រុងប្រយ័ត្នអំពីព្យាការីស៊្ហូអែបនិងសាសនារបស់គាត់ថាៈ ប្រសិនបើពួកអ្នក(ឱក្រុមរបស់យើង)ចូលកាន់សាសនារបស់ស៊្ហូអែប ហើយបោះបង់ចោលសាសនារបស់ពួកអ្នកនិងសាសនារបស់ជីដូនជីតារបស់ពួកអ្នកនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជានឹងក្លាយជាអ្នកដែលខាតបង់ជាមិនខាន។

7:91Page 162

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ٩١

So the earthquake seized them, and they became within their home [corpses] fallen prone.

ពេលនោះ ការរញ្ជូយដីដ៏ខ្លាំងក្លាមួយបានឆក់យកជីវិតរបស់ពួកគេ ធ្វើឲ្យពួកគេវិនាសអន្តរាយនៅក្នុងលំនៅឋានរបស់ពួកគេ ដោយដួលផ្កាប់មុខទៅលើដី ហើយពួកគេស្លាប់យ៉ាងស្ងប់ស្ងាត់នៅក្នុងផ្ទះរបស់ពួកគេ។

7:92Page 162

ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَأَن لَّمۡ يَغۡنَوۡاْ فِيهَاۚ ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَانُواْ هُمُ ٱلۡخَٰسِرِينَ ٩٢

Those who denied Shuʿayb - it was as though they had never resided there. Those who denied Shuʿayb - it was they who were the losers.

ពួកដែលបានបដិសេធនឹងព្យាការីស៊្ហូអែបនោះបានទទួលរងនូវក្តីវិនាសអន្តរាយទាំងអស់គ្នា ហើយពួកគេហាក់បីដូចជាមិនដែលធ្លាប់បានរស់នៅក្នុងលំនៅឋានរបស់ពួកគេ និងមិនធ្លាប់បានសើយសុខនៅក្នុងនោះនោះឡើយ។ ពួកដែលបដិសេធនឹងព្យាការីស៊្ហូអែបនោះ ពួកគេគឺជាពួកដែលខាតបង់ ពីព្រោះពួកគេខាតបង់ទាំងខ្លួនប្រាណរបស់ពួកគេ និងអ្វីដែលជាកម្មសិទ្ធិរបស់ពួកគេ(ដែលពួកគេធ្លាប់បានគ្រប់គ្រង)។ រីឯបណ្តាអ្នកដែលមានជំនឿនៃក្រុមរបស់គេ(ព្យការីស្ហ៊ូអែប)វិញ ពួកគេពុំមែនជាអ្នកដែលខាតបង់ដូចអ្វីដែលពួកប្រឆាំងដែលបដិសេធទាំងនោះធ្លាប់បានអះអាងនោះទេ។

7:93Page 162

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَٰلَٰتِ رَبِّي وَنَصَحۡتُ لَكُمۡۖ فَكَيۡفَ ءَاسَىٰ عَلَىٰ قَوۡمٖ كَٰفِرِينَ ٩٣

And he [i.e., Shuʿayb] turned away from them and said, "O my people, I had certainly conveyed to you the messages of my Lord and advised you, so how could I grieve for a disbelieving people?"

ហើយព្យាការីរបស់ពួកគេ គឺព្យាការីស៊្ហូអែប បានបែរចេញពីពួកគេនៅពេលដែលពួកគេបាន(ជួបនឹងក្ដី)វិនាសអន្តរាយ ហើយគាត់ក៏បាននិយាយឆ្លើយតបចំពោះពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ជាការពិតណាស់ ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលម្ចាស់របស់ខ្ញុំទ្រង់បានបង្គាប់ប្រើខ្ញុំឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នកហើយ ហើយខ្ញុំក៏បានទូន្មានពួកអ្នកដែរ ប៉ុន្តែពួកអ្នកមិនទទួលយកការទូន្មានរបស់ខ្ញុំ និងមិនគោរពតាមការណែនាំរបស់ខ្ញុំឡើយ។ ដូច្នេះ តើឲ្យខ្ញុំមានទុក្ខព្រួយ សោកសា្តយចំពោះក្រុមដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់ដែលនៅតែបន្ត(ប្រកាន់ជំហរ)ស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះយ៉ាងដូចម្តេចទៅ?

7:94Page 162

وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّبِيٍّ إِلَّآ أَخَذۡنَآ أَهۡلَهَا بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَضَّرَّعُونَ ٩٤

And We sent to no city a prophet [who was denied] except that We seized its people with poverty and hardship that they might humble themselves [to Allāh].

ហើយយើងមិនបានបញ្ជូនព្យាការីណាម្នាក់ក្នុងចំណោមព្យាការីរបស់យើងទៅកាន់ភូមិស្រុកណាមួយ ហើយពួកគេ(ប្រជាជនដែលនៅទីនោះ)បានបដិសេធនិងប្រឆាំងនោះទេ លើកលែងតែយើងបានឲ្យពួកគេជួបប្រទះនូវទុក្ខវេទនា ភាពក្រខ្សត់ និងជំងឺផ្សេងៗ ដោយសង្ឃឹមថា ពួកគេនឹងបន្ទាបខ្លួនចំពោះអល់ឡោះ ហើយបោះបង់ចោលនូវភាពគ្មានជំនឿ និងភាពអំនួតដែលពួកគេមាននោះ។ ហើយនេះក៏ជាការព្រមានចំពោះពួកគូរ៉័ស្ហ ក៏ដូចជាជនទាំងឡាយណាដែលប្រឆាំងនិងបដិសេធ តាមរយៈការរំលឹកពីមាគ៌ារបស់អល់ឡោះចំពោះប្រជាជាតិទាំងឡាយដែលបដិសេធ។

7:95Page 162

ثُمَّ بَدَّلۡنَا مَكَانَ ٱلسَّيِّئَةِ ٱلۡحَسَنَةَ حَتَّىٰ عَفَواْ وَّقَالُواْ قَدۡ مَسَّ ءَابَآءَنَا ٱلضَّرَّآءُ وَٱلسَّرَّآءُ فَأَخَذۡنَٰهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ ٩٥

Then We exchanged in place of the bad [condition], good, until they increased [and prospered] and said, "Our fathers [also] were touched with hardship and ease."1 So We seized them suddenly while they did not perceive.2

បន្ទាប់មក យើងបានផ្លាស់ប្តូរពួកគេក្រោយពីភាពវេទនានិងជំងឺនានាដោយជំនួសមកវិញនូវភាពល្អប្រសើរ និងមានសុខសន្តិភាពវិញ រហូតដល់ពួកគេមានកូនចៅ និងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយ(ពេលនោះ)ពួកគេបែរជានិយាយថាៈ ប្រការអាក្រក់ និងប្រការល្អដែលពួកយើងជួបប្រទះនេះ គឺជារឿងធម្មតាដែលអ្នកជំនាន់មុនពួកយើងក៏ធ្លាប់បានជួបប្រទះដូចនេះដែរ(វាមិនមែនជារឿងអ្វីប្លែកនោះទេ)។ ពួកគេពុំបានដឹងទេថា ជាការពិតណាស់ គ្រោះដែលពួកគេបានជួបប្រទះនោះ គឺគេ(អល់ឡោះ)ចង់ឲ្យពួកគេយកវាធ្វើជាមេរៀន ហើយឧបការគុណនានាដែលពួកគេទទួលបាននោះ គឺគេចង់ល្បួងពួកគេប៉ុណ្ណោះ។ ដូច្នេះ យើងក៏បានបញ្ចុះទណ្ឌកម្មទៅកាន់ពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួន និងមិនបានត្រៀមខ្លួនចំពោះទណ្ឌកម្មនោះឡើយ។

7:96Page 163

وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٖ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ ٩٦

And if only the people of the cities had believed and feared Allāh, We would have opened [i.e., bestowed] upon them blessings from the heaven and the earth; but they denied [the messengers], so We seized them for what they were earning.1

ហើយប្រសិនបើអ្នកភូមិស្រុកដែលយើងបានបញ្ជូនអ្នកនាំសាររបស់យើងទៅកាន់នោះ ពួកគេមានជំនឿចំពោះអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមក ហើយកោតខ្លាចម្ចាស់របស់ពួកគេដោយបោះបង់ចោលនូវភាពគ្មានជំនឿនិងអំពើល្មើស និងអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់វិញនោះ យើងប្រាកដជានឹងបើកនូវបណ្តាទ្វានៃសេចក្តីល្អពីគ្រប់ទិសទីទាំងអស់ឲ្យពួកគេជាមិនខាន។ ក៏ប៉ុន្តែ ពួកគេមិនបានមានជំនឿនោះទេ ហើយក៏មិនបានកោតខ្លាចនោះដែរ។ ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមក។ ដូចនេះ យើងក៏បានទម្លាក់ទណ្ឌកម្មទៅលើពួកគេភ្លាមៗ ដោយសារតែបាបកម្មទាំងឡាយដែលពួកគេបានសាង។

7:97Page 163

أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتٗا وَهُمۡ نَآئِمُونَ ٩٧

Then, did the people of the cities feel secure from Our punishment coming to them at night while they were asleep?

តើអ្នកដែលរស់នៅក្នុងភូមិស្រុកដែលបានបដិសេធទាំងនោះគិតថា ពួកគេអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលយប់ ខណៈដែលពួកគេកំពុងតែសម្រាន្តលង់លក់នៅក្នុងដំណេករបស់ពួកគេនោះឬ?

7:98Page 163

أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحٗى وَهُمۡ يَلۡعَبُونَ ٩٨

Or did the people of the cities feel secure from Our punishment coming to them in the morning while they were at play?1

ឬក៏ពួកគេគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេធ្វេសប្រហែស ភ្លេចខ្លួន ដោយសារភាពមមាញឹករបស់ពួកគេចំពោះកិច្ចការលោកិយនោះឬ?

7:99Page 163

أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ ٩٩

Then, did they feel secure from the plan of Allāh? But no one feels secure from the plan of Allāh except the losing people.

ចូរពួកអ្នកពិនិត្យមើលចុះទៅកាន់ការពន្យារពេលរបស់អល់ឡោះចំពោះពួកគេ ហើយទ្រង់បានប្រទានឲ្យពួកគេនូវភាពខ្លាំងក្លា និងលាភសក្ការៈសម្បូរហូរហៀរ ដើម្បីជាការល្បួងពួកគេ។ តើអ្នកភូមិស្រុកដែលបានបដិសេធទាំងនោះគិតថា ពួកគេអាចរួចផុតពីទណ្ឌកម្មរបស់អល់ឡោះ ហើយនិងការរៀបចំដោយសម្ងាត់របស់ទ្រង់ឬ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់គិតថាពួកគេអាចរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ លើកលែងតែក្រុមដែលវិនាសអន្តរាយប៉ុណ្ណោះ។ រីឯបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញវិញ ពួកគេមានការខ្លាចចំពោះឧបាយកលរបស់ទ្រង់។ ដូច្នេះ ពួកគេមិនចាញ់បោកឧបការគុណដែលទ្រង់បានប្រទានដល់ពួកគេនោះឡើយ។ តាមពិត ពួកគេមើលឃើញពីនូវការប្រោសប្រទានរបស់ទ្រង់ចំពោះពួកគេ ហើយពួកគេថ្លែងអំណរគុណចំពោះទ្រង់។

7:100Page 163

أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ ١٠٠

Has it not become clear to those who inherited the earth after its [previous] people that if We willed, We could afflict them for their sins? But We seal over their hearts so they do not hear.1

តើមិនទាន់ច្បាស់លាស់ទៀតឬសម្រាប់អ្នកដែលបានគ្រប់គ្រងនៅលើផែនដីបន្ទាប់ពីអ្នកជំនាន់មុនរបស់ពួកគេបានវិនាសអន្តរាយដោយសារតែបាបកម្មរបស់ពួកគេនោះ? ក្រោយមក ពួកគេ មិនបានយកស្ថានភាពរបស់អ្នកជំនាន់មុនមកធ្វើជាមេរៀនឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាធ្វើនូវទង្វើដូចអ្នកជំនាន់មុនដដែល។ តើមិនទាន់ច្បាស់លាស់សម្រាប់ពួកទាំងនោះទៀតឬដែលថា ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់មានចេតនាដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មរបស់ពួកគេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេជាមិនខាន ពីព្រោះនេះគឺជាមាគ៌ារបស់ទ្រង់នោះ? ហើយទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនទទួលយកការផ្តល់ដំបូន្មានឡើយ ហើយការដាស់រំលឹក ក៏គ្មានផលប្រយោជន៍អ្វីចំពោះពួកគេនោះដែរ។

7:101Page 163

تِلۡكَ ٱلۡقُرَىٰ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآئِهَاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ مِن قَبۡلُۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلۡكَٰفِرِينَ ١٠١

Those cities - We relate to you, [O Muḥammad], some of their news. And certainly did their messengers come to them with clear proofs, but they were not to believe in that which they had denied before.1 Thus does Allāh seal over the hearts of the disbelievers.

ភូមិស្រុកអ្នកជំនាន់មុនទាំងនោះ (គឺភូមិស្រុករបស់ព្យាការីនួហ ព្យាការីហ៊ូទ ព្យាការីសឡេះ ព្យាការីលូត និងព្យាការីស៊្ហូអែប) ដែលយើងបានសូត្រវា និងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់វា ការបដិសេធនិងការចចេសរឹងរូសរបស់អ្នកស្រុកភូមិទាំងនោះ ព្រមទាំងភាពអន្តរាយដែលបានកើតឡើងចំពោះពួកគេនោះ គឺដើម្បីឲ្យរឿងរ៉ាវទាំងនោះក្លាយជាមេរៀន និងជាការទូន្មានសម្រាប់អ្នកដែលចេះគិតពិចារណា។ ជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានទៅដល់ស្រុកភូមិរបស់ពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់ពួកគេ(អ្នកនាំសារ)។ ក៏ប៉ុន្តែ ពួកគេពុំមានជំនឿនោះឡើយនៅពេលដែលបណ្តាអ្នកនាំសារទាំងនោះបានមកដល់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីមុនរួចមកហើយថា ពួកទាំងនោះនឹងបដិសេធចំពោះអ្នកនាំសារ។ ហើយដូចដែលអល់ឡោះជាម្ចាស់ទ្រង់បោះត្រាភ្ជិតទៅលើដួងចិត្តរបស់អ្នកស្រុកភូមិដែលបានបដិសេធចំពោះអ្នកនាំសាររបស់ពួកគេនេះដែរ អល់ឡោះជាម្ចាស់នឹងបោះត្រាទៅលើដួងចិត្តរបស់ពួកដែលប្រឆាំងនឹងព្យាការីមូហាំម៉ាត់។ ដូច្នេះ ពួកគេមិនបានទទួលនូវការចង្អុលបង្ហាញទៅកាន់ការមានជំនឿនោះទេ។

7:102Page 163

وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٖۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ ١٠٢

And We did not find for most of them any covenant;1 but indeed, We found most of them defiantly disobedient.

ហើយភាគច្រើននៃប្រជាជាតិដែលគេបានបញ្ជូនអ្នកនាំសារទៅកាន់ពួកគេនោះ គឺយើង(អល់ឡោះ)មិនបានឃើញថាពួកគេជាអ្នកគោរពតាមនិងប្រកាន់ខ្ជាប់នូវអ្វីដែលអល់ឡោះជាម្ចាស់បានផ្តាំផ្ញើពួកគេនោះទេ ហើយយើងក៏មិនបានឃើញថាពួកគេទទួលយកនូវបទបញ្ជារបស់ទ្រង់នោះដែរ។ តាមពិត យើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញ(បែរចេញ)ពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។

7:103Page 163

ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَظَلَمُواْ بِهَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ١٠٣

Then We sent after them Moses with Our signs to Pharaoh and his establishment, but they were unjust toward them.1 So see how was the end of the corrupters.

ក្រោយពីបណ្តាអ្នកនាំសារទាំងនោះមក យើងក៏បានបញ្ជូនព្យាការីមូសា ជាមួយនឹងអច្ឆរិយភាព និងសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនរបស់យើងដើម្បីបញ្ជាក់ទៅលើសច្ចភាពរបស់គាត់ទៅកាន់ហ្វៀរអោននិងក្រុមរបស់គេ តែពួកគេបានបដិសេធនឹងបណ្តាភស្តុតាងទាំងនោះ ព្រមទាំងប្រឆាំងចំពោះវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាចុះ ថាតើលទ្ធផលចុងក្រោយរបស់ហ្វៀរអោននិងក្រុមរបស់គេនោះទៅជាយ៉ាងណា? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញពួកគេដោយឲ្យពួកគេលិចលង់(ក្នុងទឹកសមុទ្រ) ហើយបណ្តាសាបានធ្លាក់ទៅលើពួកគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

7:104Page 163

وَقَالَ مُوسَىٰ يَٰفِرۡعَوۡنُ إِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ١٠٤

And Moses said, "O Pharaoh, I am a messenger from the Lord of the worlds

នៅពេលដែលអល់ឡោះទ្រង់បានតែងតាំងព្យាការីមូសាទៅកាន់ហ្វៀរអោន ខណៈពេលដែលគាត់បានទៅជួបនឹងហ្វៀរអោននោះ គាត់បាននិយាយថាៈ ឱហ្វៀរអោន! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ និងជាម្ចាស់ដែលគ្រប់គ្រងនិងចាត់ចែងគ្រប់កិច្ចការរបស់ពួកគេ។

7:105Page 164

حَقِيقٌ عَلَىٰٓ أَن لَّآ أَقُولَ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ قَدۡ جِئۡتُكُم بِبَيِّنَةٖ مِّن رَّبِّكُمۡ فَأَرۡسِلۡ مَعِيَ بَنِيٓ إِسۡرَٰٓءِيلَ ١٠٥

[Who is] obligated not to say about Allāh except the truth. I have come to you with clear evidence from your Lord, so send with me the Children of Israel."1

ព្យាការីមូសាបាននិយាយ(បន្ត)ថាៈ ហើយនៅពេលដែលខ្ញុំបានក្លាយជាអ្នកនាំសារអំពីទ្រង់ហើយនោះ ខ្ញុំពិតជាមិនសាកសមនឹងនិយាយពាក្យសម្តីណាមួយក្រៅពីពាក្យពិតនោះទេ។ ជាការពិតណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ ហើយពិតណាស់ ខ្ញុំគឺជាអ្នកនាំសារពីម្ចាស់របស់ខ្ញុំមកកាន់ពួកអ្នកទាំងអស់គ្នា។ ដូច្នេះ សូមអ្នក(ហ្វៀរអោន)មេត្តាដោះលែងអម្បូរអ៊ីស្រាអែលចេញពីភាពជាទាសករនិងការគាបសង្កត់នេះឲ្យពួកគេធ្វើដំណើរចាកចេញជាមួយខ្ញុំផង។

7:106Page 164

قَالَ إِن كُنتَ جِئۡتَ بِـَٔايَةٖ فَأۡتِ بِهَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ١٠٦

[Pharaoh] said, "If you have come with a sign, then bring it forth, if you should be of the truthful."

ហ្វៀរអោនបានតបទៅកាន់ព្យាការីមូសាវិញថាៈ ប្រសិនបើអ្នកបាននាំភស្តុតាងមកដូចអ្វីដែលអ្នកបានអះអាងមែននោះ ចូរអ្នកបង្ហាញវា(ឱ្យយើងបានឃើញ)មក ប្រសិនបើអ្នកពិតជាមនុស្សដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។

7:107Page 164

فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٞ مُّبِينٞ ١٠٧

So he [i.e., Moses] threw his staff, and suddenly it was a serpent, manifest.1

ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ វាក៏ក្លាយទៅជាសត្វពស់មួយយ៉ាងធំបង្ហាញឲ្យពួកគេបានឃើញ។

7:108Page 164

وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّٰظِرِينَ ١٠٨

And he drew out his hand; thereupon it was white [with radiance] for the observers.

ហើយគាត់(ព្យាការីមូសា)ក៏បានដកដៃរបស់គាត់ចេញពីហោប៉ៅអាវរបស់គាត់ដែលនៅទ្រូងឬក៏ចេញពីក្រោមក្លៀករបស់គាត់។ ពេលនោះ វាក៏បានបញ្ចេញនូវពន្លឺសចែងចាំងដែលមិនមែនជាជំងឺឃ្លង់នោះទេ ហើយវាបញ្ចេញរស្មីចែងចាំងសម្រាប់អ្នកទស្សនាទាំងឡាយព្រោះតែភាពសចែងចាំងរបស់វា។

7:109Page 164

قَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٞ ١٠٩

Said the eminent among the people of Pharaoh, "Indeed, this is a learned magician

ពួកមេដឹកនាំនិងពួកដែលមានឋានៈសក្តិខ្ពង់ខ្ពស់ នៅពេលដែលពួកគេបានឃើញដំបងរបស់ព្យាការីមូសាប្រែទៅជាសត្វពស់ ហើយដៃរបស់គាត់មានពណ៌សដោយមិនមែនជាជំងឺឃ្លង់នោះ ពួកគេក៏បាននិយាយថាៈ តាមពិតមូសានេះ គ្មានអ្វីក្រៅពីជាគ្រូមន្តអាគមដែលមានចំណេះដឹងផ្នែកមន្តអាគមយ៉ាងស្ទាត់ជំនាញម្នាក់នោះទេ។

7:110Page 164

يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُمۡۖ فَمَاذَا تَأۡمُرُونَ ١١٠

Who wants to expel you from your land [through magic], so what do you instruct?"

គេធ្វើដូច្នេះ គឺក្នុងគោលបំណងចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក ពោលគឺប្រទេសអេហ្ស៊ីបនេះប៉ុណ្ណោះ។ ក្រោយមក ហ្វៀរអោនក៏បានពិគ្រោះពិភាក្សាជាមួយនឹងពួកគេ(ពួកមន្ត្រីរបស់ខ្លួន)ពីរឿងរបស់ព្យាការីមូសា រួចហ្វៀរអូនក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកចង់ឲ្យខ្ញុំធ្វើដូចម្តេច(ចំពោះមូសា)?

7:111Page 164

قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَأَرۡسِلۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ ١١١

They said,1 "Postpone [the matter of] him and his brother and send among the cities gatherers

ពួកគេ(មន្ត្រី)បាននិយាយទៅកាន់ហ្វៀរអោនថាៈ សូមអ្នកពន្យារពេលឲ្យមូសានិងបងប្រុសរបស់គេ ហារូន សិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងទាំងអស់ក្នុងប្រទេអេហ្ស៊ីបនេះដើម្បីប្រមូលគ្រូមន្តអាគមមកទាំងអស់។

7:112Page 164

يَأۡتُوكَ بِكُلِّ سَٰحِرٍ عَلِيمٖ ١١٢

Who will bring you every learned magician."

ពួកដែលអ្នកចាត់តាំងពួកគេឲ្យដើរប្រមូលអ្នកចេះមន្តអាគមពីគ្រប់ទីក្រុងទាំងអស់មកនោះ នឹងនាំមកឲ្យអ្នកនូវគ្រូមន្តអាគមដែលស្ទាត់ជំនាញ និងខ្លាំងពូកែផ្នែកមន្តអាគមបំផុត។

7:113Page 164

وَجَآءَ ٱلسَّحَرَةُ فِرۡعَوۡنَ قَالُوٓاْ إِنَّ لَنَا لَأَجۡرًا إِن كُنَّا نَحۡنُ ٱلۡغَٰلِبِينَ ١١٣

And the magicians came to Pharaoh. They said, "Indeed for us is a reward if we are the predominant."

ពេលនោះ ហ្វៀរអោនក៏បានចាត់តាំងមនុស្សឲ្យដើរប្រមូលអ្នកដែលចេះមន្តអាគមទាំងនោះមក។ នៅពេលដែលអ្នកចេះមន្តអាគមទាំងនោះបានមកដល់ហ្វៀនអោន ពួកគេបានសួរទៅកាន់ហ្វៀរអោនថាៈ តើ(អ្នក)មានរង្វាន់សម្រាប់ពួកគេទាំងអស់នេះដែរឬទេ ប្រសិនបើមន្តអាគមរបស់ពួកគេអាចយកឈ្នះលើមូសាបាននោះ?

7:114Page 164

قَالَ نَعَمۡ وَإِنَّكُمۡ لَمِنَ ٱلۡمُقَرَّبِينَ ١١٤

He said, "Yes, and, [moreover], you will be among those made near [to me]."

ហ្វៀរអោនបានឆ្លើយតបទៅកាន់ពួកគេវិញដោយនិយាយថាៈ បាទ ពិតជាមាន។ ពិតណាស់ ពួកអ្នកនឹងទទួលបានរង្វាន់ និងការតបស្នងមកវិញ ហើយពួកអ្នកនឹងក្លាយជាមនុស្សជំនិតរបស់យើង។

7:115Page 164

قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ نَحۡنُ ٱلۡمُلۡقِينَ ١١٥

They said, "O Moses, either you throw [your staff], or we will be the ones to throw [first]."

ពួកគ្រូមន្តអាគមទាំងនោះបាននិយាយដោយភាពជឿជាក់ថាពួកគេអាចយកឈ្នះលើព្យាការីមូសាទាំងក្រអឺតក្រទមថាៈ ចូរអ្នក(ឱមូសា)ជ្រើសរើសចុះ ថាតើអ្នកចង់ចាប់ផ្តើមបោះ(ដំបងរបស់អ្នក)មុន ឬក៏ចង់ឲ្យពួកយើងជាអ្នកចាប់ផ្តើមមុន។

7:116Page 164

قَالَ أَلۡقُواْۖ فَلَمَّآ أَلۡقَوۡاْ سَحَرُوٓاْ أَعۡيُنَ ٱلنَّاسِ وَٱسۡتَرۡهَبُوهُمۡ وَجَآءُو بِسِحۡرٍ عَظِيمٖ ١١٦

He said, "Throw," and when they threw, they bewitched the eyes of the people and struck terror into them, and they presented a great [feat of] magic.1

ព្យាការីមូសាបានឆ្លើយតបទៅកាន់ពួកគេវិញប្រកបដោយភាពជឿជាក់ចំពោះការជួយពីម្ចាស់របស់គាត់ចំពោះគាត់ ដោយមិនខ្វាយខ្វល់អ្វីចំពោះពួកគេសោះថាៈ ចូរពួកអ្នកបោះខ្សែ និងដំបងរបស់ពួកអ្នកមុនចុះ។ នៅពេលដែលពួកគេ(គ្រូមន្តអាគម)បោះវាហើយនោះ ពួកគេក៏បានប្រើមន្តអាគមបំភាន់ភ្នែកមនុស្ស ដោយធ្វើឲ្យពួកគេមើលមិនឃើញការពិត និងបានធ្វើឲ្យពួកគេ(អ្នកទស្ស នា)ភ័យខ្លាច ហើយពួកគេ(គ្រូមន្តអាគមទាំងនោះ)បាននាំមកនូវមន្តអាគមដ៏ខ្លាំងពូកែក្នុងក្រសែរភ្នែករបស់អ្នកទស្សនាទាំងឡាយ។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском